ញាក់សាច់! នាយកសាលាថៃម្នាក់ដកកាំភ្លើងពីចង្កេះដើម្បីសុំទោសរឿងមានអីៗជាមួយសិស្សស្រីអាយុ១៥ឆ្នាំ សិស្សរាប់រយនាក់ឃើញដូច្នេះ រត់បាតជើងសព្រាត

នាយកសាលាម្នាក់នៅថៃបានដកកាំភ្លើងចេញពីចង្កេះនៅឯការប្រជុំមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤កុម្ភៈ នៅពេលគាត់ដោះស្រាយអំពីការអះអាងថាគាត់ដេកជាមួយសិស្សស្រីអាយុ ១៥ ឆ្នាំ។

នាយកសាលាឈ្មោះ Sayan Chaleephol អាយុ ៦០ ឆ្នាំបានធ្វើឱ្យក្មេងៗនៅសាលា Thepha ក្នុងខេត្តសុងក្លា រត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ បន្ទាប់ពីគាត់ដកកាំភ្លើងបង្ហាញដល់សិស្ស។

សិស្សបានឈរតម្រង់ជួរច្រៀងចម្រៀងជាតិនិងបង្ហូតទង់ជាតិនៅពេលលោកនាយកចាប់ផ្តើមសុំទោសចំពោះការចោទប្រកាន់ថា គាត់បានរួមភេទជាមួយក្មេងស្រីជំទង់ម្នាក់។ បន្ទាប់ពីគាត់ប្រកាសពីរបៀបវារៈរបស់សាលារួច នាយកសាលារូបនេះបានដកកាំភ្លើងចេញពីចង្កេះហើយបង្ហាញវាដល់សិស្សរាប់រយនាក់។

វីដេអូពីទូរស័ព្ទបានបង្ហាញលោកនាយកដ៏គួរឱ្យខ្លាចរូបនេះទាញកាំភ្លើងពីចង្កេះ បណ្តាលឱ្យសិស្សផ្អើលរត់ជាន់ជើងគ្នា។

សិស្សម្នាក់និយាយប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា "លោកនាយកនិយាយអំពីថវិកានិងព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុ ស្រាប់តែគាត់និយាយសុំទោស និងសុំអត់ឱនទោសដល់គាត់។ ក្រោយមក លោកនាយកបានដាក់ក្បាលម៉ៃក្រូហ្វូនចុះ ដោះអាវធំរបស់គាត់ចេញ ហើយដកកាំភ្លើងចេញពីចង្កេះតែម្តង"។

សិស្សដែលភ័យខ្លាចបាននាំគ្នាស្រែកហើយរត់ចែកជើងគ្នាយកប្រាស់អាយុ។ 

គ្រូៗបាននាំលោកនាយកចូលបន្ទប់មួយដើម្បីឱ្យគាត់បន្ធូរភាពតានតឹង។ ក្រោយមកសាលាបានប្រកាសឈប់មួយថ្ងៃ ហើយឱ្យឪពុកម្តាយនាំកូនទៅផ្ទះវិញ។

ប៉ូលិសនិយាយថា នាយកសាលារូបនេះមានទំនាក់ទំនងផ្លូវភេទជាមួយសិស្សស្រីនោះតាំងពីឆ្នាំមុន។ ឪពុកម្តាយកូនស្រីនោះដឹងអំពីរឿងនេះ ហើយដាក់សម្ពាធឱ្យលោកនាយកឈប់ទាក់ទងកូនស្រីគាត់ទៀត។ ប៉ូលិសពុំបានចាត់លើនាយករូបនេះទេ៕ ប្រភព៖ Daily Mail

 

-->
adverise with khmeread