ម្ចាស់ស្ទើរគាំងបេះដូង ក្រោយឆ្កែសំណព្វស៊ីផ្លែឈើក្រហម រួចដេកលក់ធ្វើព្រងើយ

សុនខមួយក្បាលប៊ិះតែធ្វើឱ្យម្ចាស់គាំងបេះដូងស្លាប់ ជាមួយការសម្តែងល្អឥតខ្ចោះរបស់វា សមនឹងបានពានអូស្ការ។​

វីដេអូសុនខឈ្មោះ កូកូ បានល្បីលើអនឡាញ បន្ទាប់ពីម្ចាស់វាចែករំលែកគ្រាដ៏តក់ស្លុតនេះនៅលើកម្មវិធីបណ្តាញសង្គមចិន Douyin ដោយមានអ្នកចុច Like មួយភ្លែតជាង ៣,១ លានដង។

នៅក្នុងឃ្លីបវីដេអូខ្លីនេះ ម្ចាស់សុនខមកពីទីក្រុងក្វាងចូវភាគឦសានប្រទេសចិនឃើញកូកូដេកស្តូកស្តឹងក្បែរជញ្ជាំងបេតុងមានប្រឡាក់ស្នាមដូចឈាមនៅនឹងមាត់។ 

កូកូមិនខ្ចីកម្រើកសូម្បីបន្តិច ត្បិតវាដឹងថាម្ចាស់កំពុងដើរមករកវាក៏ដោយ។ ចំណែកឯម្ចាស់ស្មានតែវាងាប់ ខំតែដើរយឺតៗចូលមកកៀកវា ស្រាប់តែវាងើបឆ្ងក់សម្លឹងមើលម្ចាស់វា។

ក្រោយមកម្ចាស់ឆ្កែដឹងថា វាស៊ីផ្លែស្រកានាគ ហើយក៏លង់លក់ក្នុងដំណេក។

ម្ចាស់សុនខសរសេរថា "សុំទោស ខ្ញុំស្មានតែឯង...ខ្ញុំសុំទោសផង!"។

អ្នកមើលវីដេអូមានការភ្ញាក់ផ្អើល ដែលឆ្កែនេះចេះធ្វើពុតជាងាប់ បញ្ឆោតម្ចាស់វា។ 

អ្នកលេង Douyin ម្នាក់សរសេរថា "ខ្ញុំប៊ិះនឹងយំតាមទៅហើយ ចេះសំណាង កូកូមិនទាន់ស្លាប់ទេ!"៕ 

-->
adverise with khmeread