ទីក្រុងហាណូយលុបចោលរាល់សកម្មភាពជួបជុំសប្បាយនិងលក់ដូរតាមដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

អាជ្ញាធរក្រុងហាណូយណែនាំមិនឱ្យមានការជួបជុំជាសាធារណៈគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

កាលពីថ្ងៃព្រហស្បតិ៍ អភិបាលក្រុងលោក Chu Ngoc Anh បានបញ្ជាឱ្យបញ្ឈប់រាល់ពិធីបុណ្យផ្សេងៗ ពិធីសាសនា ពិធីលេងកីឡា ការជួបជុំសាធារណៈ និង ព្រឹត្តិការណ៍ធំៗ ក្នុងរដូវចូលឆ្នាំថ្មី។

ពិធីជប់លៀងនិងការជួបជុំគ្នាក្នុងឱកាសចូលឆ្នាំថ្មីត្រូវបានលុបចោលខណៈពិធីមង្គលការពិធីបុណ្យសពនិងពិធីចម្រើនអាយុគួរតែរៀបចំឡើងប្រកបដោយទំនួលខុសត្រូវជៀសវាងការប្រជុំធំៗ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំស្តីពីការការពារជំងឺរាតត្បាត។

គណៈកម្មាធិការប្រជាជនក្រុងនិងចៅសង្កាត់នានាមានទំនួលខុសត្រូវក្នុងការបិទប្រតិបត្តិការតូបលក់ភេសជ្ជៈនៅតាមដងផ្លូវ ដែលគេមើលឃើញថាជាកន្លែងប្រមូលផ្តុំមនុស្សជាទៀងទាត់នៅទីក្រុង៕ ប្រភព ៖ tuoitrenews

-->
adverise with khmeread