បុរសម្នាក់ទិញផ្ទះកញ្ចាស់បោះចោលតម្លៃ ៥ ពាន់ផោន ប្រទះឃើញវត្ថុមានតម្លៃដល់ទៅជាង ២៣ ម៉ឺនផោន

អ្នកប្រមូលវត្ថុបុរាណម្នាក់ ដែលប្រថុយទិញផ្ទះរបស់អ្នកប្រមូលវត្ថុបុរាណម្នាក់ទៀតក្នុងតម្លៃ ៥.៧០០ ផោន សឹងទប់ខ្លួនមិនជាប់ នៅពេលគំនរវត្ថុបុរាណនោះមានរបស់មានតម្លៃមិននឹកស្មានដល់។

លោក Alex Archbald បានបើកហាង Curiosty Inc ក្នុងទីក្រុង Edmonton ប្រទេសកាណាដា ជាកន្លែងគាត់លក់វត្ថុចាស់ៗ ហើយក៏ថត Vlog អំពីដំណើរផ្សងព្រេងរបស់គាត់នៅលើ YouTube ផងដែរ។

គាត់បានទិញផ្ទះរបស់អតីតអ្នកប្រមូលវត្ថុបុរាណដូចគ្នាឈ្មោះ Bette-Joan Rac ដែលបានស្លាប់កាលពីខែធ្នូឆ្នាំមុន ដោយគាត់មិនបានដឹងថាវត្ថុដែលគាត់ប្រមូលមានតម្លៃប៉ុនណានោះទេ។

ពិតណាស់ គាត់បានស្វែងរកឃើញគ្រឿងអលង្ការតម្លៃ២៣ម៉ឺនផោនរួមមានដុំប្រាក់មួយដុំ ថតតុពេញទៅដោយលុយសុទ្ធ និងកាបូបមានសុទ្ធតែចិញ្ចៀនពេជ្រ៕ ប្រភព ៖ Daily Star

-->
adverise with khmeread