adverise with khmeread B851ce88 6a92 4771 af9d f2fd223e4fdf

រួម​ដៃ​ជាមួយ​សា​ហាយ​សម្លាប់​ប្តី បង្វែរ​រឿង​ថា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

     ត្បូងឃ្មុំ​ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ឡាយ ថា​វី អាយុ​18​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ធ្លក ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ចាប់ ប​ញ្ជួ​ន​ខ្លន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ក្រោយ​សមត្ថកិច្ច​រកឃើញ​ថា ស្ត្រី​រូបនេះ បាន​រៀប​គម្រោងការ សម្លាប់​ប្តី​ជាមួយ​សា​ហាយ​ស្មន់ ហើយ​បាន​បង្វែងដាន​ថា​ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

     សមត្ថកិច្ច​ស៊ើ​បប​អង្កេត​បាន​បង្ហាញថា ស្ត្រី ឡាយថា​វី បាន​រៀបការ ជាមួយ​ស្វា​ម៉ីឈ្មោះ ជូន សុភាព អាយុ២៣​ឆ្នាំ កាលពី​ថ្ងៃទី​៤ ខែមេសា​ ឆ្នាំ​២០១៦​នេះ។ ​នៅ​យប់​ផ្សំ​ដំណេក នាង​មិនបាន​ផ្សំ​ដំណេក​ទេ បែរជា​បបួល​ស្វាម៉ី​ជិះ​ម៉ូតូ​ដើរលេង ទៅ​ផឹក​ស៊ី។​

    ​​ លុះដល់​វេលា​ម៉ោង១២ ​យប់​រំលង​អា​ធ្រា​ត្រ បែរជា​កុហកថា​មាន​ព្រឹត្តិការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ហើយ​នាង​ធ្វើជា​ដួលសន្លប់។ លុះ​សមត្ថកិច្ច​ទៅដល់ កើតការ​សង្ស័យ​ដោយ​ថា គ្រោះថ្នាក់​ចរាចរណ៍ ហេតុអ្វី​មានកាំបិត​ជាប់​នឹង​ខ្លួន និង​មាន​ស្នាម​កាំបិត​ចាក់​ស្ទើរ​ពេញ​ខ្លួន ទើប​បើក​ការស្រាវជ្រាវ​។​

     ដំបូង​ឡើយ​នាង​មិន​ឆ្លើយ​ទេ តែនៅ​ល្ងាច​ថ្ងៃទី៩ ខែ​មេសា​ ទើប​នាង​ឆ្លើយថា ពិតជា​បានរួម​ដៃជាមួយ​សា​ហាយ​ស្មន់សម្លាប់​ប្តី​មែន ដើម្បី​ពួកគេ​ថ្ងៃក្រោយ រួមរស់ជា​ប្តីប្រពន្ធ ក៏​ប៉ុន្តែ សា​ហាយរបស់​នាងរត់គេចខ្លួន​បាត់​ហើយ។​

      បើ​យោងតាម ឪពុក ម្តាយ​ជនរងគ្រោះ​បាន​រៀបរាប់ថា មុន​រៀបការ ដណ្តឹង​ទុក​២​ឆ្នាំ​មកហើយ មិនដែល​មានរឿង​អី​ទេ។ ទើប​កូន​របស់គាត់ ទៅរក​លុយនៅ​ប្រទេស​ថៃ ជា​ពលករ​ដើម្បី​យកលុយ​មក​រៀបការ​។ តែក្រោយពី​ការ​ហើយ បាន​មួយថ្ងៃបែរជា​កូន​របស់គាត់​ស្លាប់​ទៅវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់