បុរសប្រេស៊ីលម្នាក់ប្រែស៊យទៅជាលាភ! បង្កើតកាហ្វេចេញពីអាចម៍សត្វ លក់មួយគីឡូ ១០០០ ដុល្លារ

កាហ្វេ Jacu Bird គឺជាកាហ្វេដ៏កម្រ និងថ្លៃបំផុតលើពិភពលោក។ វាត្រូវបានផលិតចេញពីផ្លែកាហ្វេ Cherry រំលាយនិងជុះចោលដោយបក្សី Jacu។

ដាំដុះលើផ្ទៃដីប្រហែល ៥០ ហិកតា ចម្ការកាហ្វេ Camocim Estate គឺជាចម្ការកាហ្វេតូចជាងគេបំផុតមួយនៅប្រេស៊ីល ប៉ុន្តែវានៅតែអាចប្រមូលផលបានយ៉ាងច្រើនដោយសារតែកាហ្វេប្រភេទនេះប្លែកនិងកម្រស្វែងរក។ កាហ្វេនេះបានចាប់ផ្ដើមនៅដើមឆ្នាំ២០០០ នៅពេលលោក Henrique Sloper de Araújo ភ្ញាក់ពីគេងឃើញចម្ការដ៏មានតម្លៃរបស់គាត់ត្រូវបានបំផ្លាញដោយបក្សី Jacu ដែលជាបក្សីជិតផុតពូជ និងជាបក្សីដែលការពារក្នុងប្រទេសប្រេស៊ីល។ ពួកគេមិនដឹងថាបក្សីទាំងនោះគឺចូលចិត្តផ្លែកាហ្វេ Cherry។ ដោយសារពួកវាបំផ្លាញចម្ការរបស់គាត់ បក្សីទាំងនោះត្រូវសងគាត់នូវអាហារមិនធម្មតាបំផុតត្រឡប់មកគាត់វិញ។

ដំបូងឡើយ Henrique មានការខកចិត្តយ៉ាងខ្លាំងក្នុងការបណ្ដេញបក្សីទាំងនោះចេញពីចម្ការរបស់គាត់ និងបានតេហៅប៉ូលិសការពារបរិស្ថានដោះស្រាយរឿងនេះ ប៉ុន្ដែគ្មាននរណាម្នាក់ជួយគាត់ឡើយ ដោយសារបក្សីទាំងនោះត្រូវបានការពារដោយប្រទេសប្រេស៊ីល ដូច្នេះគាត់មិនអាចធ្វើឱ្យពួកវាមានរបួសឡើយ។

ក្រោយដេកគិត គាត់រកឃើញគំនិតមួយ ហើយគាត់ក៏បានរកឃើញថា ប្រទេសឥណ្ឌូនេស៊ីផលិតកាហ្វេថ្លៃជាងគេលើលោកដោយប្រើលាមករបស់សត្វលលក។ នេះនាំគាត់មានគំនិតធ្វើវាដែរ ហើយជោគជ័យមកដល់សព្វថ្ងៃ។ កាហ្វេ Jacu Bird គឺជាកាហ្វេថ្លៃបំផុតមួយនៅលើលោក ដោយមួយគីឡូក្រាមតម្លៃ១ពាន់ដុល្លារ៕

-->
adverise with khmeread