The Machine អ្នកប្រដាល់ UFC គ្មានគូប្រៀប រកឃើញដៃគូហើយ គឺដុំទឹកកកលើបឹង លោតភ្លាមបែកក្បាលហូរឈាមភ្លាម

អ្នកប្រដាល់ UFC រហស្សនាម "The Machine" ជួបដៃគូខ្លាំងរបស់គាត់ នៅពេលលោតហែលទឹកកកដាំក្បាលចុះក្នុងបឹង។

Merab Dvalishvili អាយុ៣០ឆ្នាំកំពុងហ្វឹកហាត់ក្នុងឧទ្យានមួយនៅកោះ Long Island នៅពេលគាត់សម្រេចចិត្តដោយឯកឯងក្នុងការហែលទឹកកកក្នុងបឹងមួយ។

វីដេអូបានបង្ហាញអ្នកប្រដាល់ក្បាច់គុនចម្រុះរូបនេះលោតដាំក្បាលចុះទៅក្នុងទឹក បន្ទាប់មកយើងអាចឮសំឡេងគ្រាំង ខណៈដែលគាត់បានបំបែកក្បាលរបស់គាត់ទៅនឹងផ្ទៃបឹងទឹកកក និងលិចចូលទៅក្នុងទឹក។

ពេលគាត់ងើបចេញពីទឹកវិញ ក្បាលរបស់គាត់ហូរសុទ្ធតែឈាម និងក្រោយមកក៏បានទៅពេទ្យដើម្បីដេរក្បាល។ ហើយកាលពីថ្ងៃទី៥ កុម្ភៈគាត់បានត្រឡប់មកបឹងនោះម្ដងទៀតដោយពាក់មួកការពារក្បាល ដើម្បីសងសឹកនឹងបឹងទឹកកកនោះយ៉ាងចាស់ដៃ៕ 

 

-->
adverise with khmeread