បុរសកើតកូវីដយូរជាងគេលើពិភពលោក ចាប់ផ្តើមដើរជំហានដំបូង ក្រោយឆ្លងកូវីដតាំងពីខែមីនាឆ្នាំមុន

បុរសម្នាក់អាចដើរដោយខ្លួនបានឡើងវិញខ្លះៗសម្រាប់ពេលជិតមួយឆ្នាំ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩ដំបូងតាំងពីខែមីនាឆ្នាំមុន។

Jason Kelk អាយុ៤៩ឆ្នាំ គឺជាអ្នកជំងឺតស៊ូបានយូរបំផុតក្នុងប្រទេសអង់គ្លេស បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ St James ក្នុងទីក្រុង Leeds នៃខេត្ត West Yorks នៅថ្ងៃទី៣១ មីនាឆ្នាំមុន។

វីរុសកូរ៉ូណាបានបំផ្លាញសួតរបស់គាត់ និងតម្រងនោម ប៉ុន្ដែវេជ្ជបណ្ឌិតងឿងឆ្ងល់ថាហេតុអ្វីបានជាគាត់មិនជានិងមិនអាចដើរបាន។

ប៉ុន្ដែគាត់ទីបំផុតស្ថិតនៅមាគ៌ាជាសះស្បើយ បន្ទាប់ពីអាចដើរបានប៉ុន្មានជំហានកាលពីថ្ងៃសុក្រម្សិលមិញ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread