ឆេះឃ្លាំងស្តុកកាវមួយកន្លែងនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយឆាបឆេះឃ្លាំងស្ដុកកាវមួយកន្លែង កើតឡើងនៅទីតាំងស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល នាវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា បន្ទាប់ពីមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាម 
កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ៕

-->
adverise with khmeread