ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួននៅស្រុករលាប្អៀរនិង២នាក់ទៀតនៅក្រុងកំពង់ឆ្នាំងពាក់ព័ន្ធគ្រឿងញៀនជាបន្តបន្ទាប់ នាថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២១។

ករណីទី១-ប៉ូលិសបានបើកកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនិងធ្វើតេស្តទឹកនោមលើ ជនសង្ស័យម្នាក់នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចផ្លូវមុខវត្តយាយទេព ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងហើយបានឃាត់ខ្លួនបន្ទាប់ពីពិនិត្យមានសញ្ញាវិជ្ជមាន(+)។

ប៉ូលិសនិយាយថា ជនសង្ស័យម្នាក់ឈ្មោះ រិន ធីវុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ/ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក ចែកចាយ និងប្រើប្រាស់នូវគ្រឿងញៀន។ ដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក១កញ្ចប់ (ធំ) លាក់ទុកក្នុងសំបក (ផាវហ្វ័រប៊ែង) ទូរស័ព្ទ០១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ករណីទី២-ប៉ូលិសបានចុះបង្ក្រាបករណី ផ្ដល់ទីតាំងរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣ និង៣០នាទីរសៀលដោយឃាត់ខ្លួនជនសង្ស័យ០២នាក់។

ប៉ូលិសនិយាយថា ជនសង្ស័យ ០២នាក់រួមមាន ១-ឈ្មោះ ប៉ែន ភិរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំងនិង២-ចំរើន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង។ ម្ចាស់ផ្ទះឈ្មោះញិន សុធា ភេទប្រុស អាយុ២៦ឆ្នាំ បានរត់គេចខ្លួន។

ដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក ០២កញ្ចប់ (តូច) ម៉ូតូ០១គ្រឿង, ទូរស័ព្ទ ០៣គ្រឿង, ដាវ ០១ដើម និង ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread