លួចម៉ូតូពីភ្នំពេញមកលាក់ខ្លួននៅស្រុករលាប្អៀរត្រូវប៉ូលិសវ៉ៃខ្នោះ

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកបន្ទាយ បានចុះឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូ ពីរាជធានីភ្នំពេញមកលាក់នៅភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃសៅរ៍ ទី៦ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២កន្លះរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រស់ ស៊ីថាត ភេទ​ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដកហូតបានម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស-ខៀវ​ គ្មានស្លាកលេខ ​និងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread