Napoli បញ្ជាក់ថា ខ្សែការពារ Kalidou Koulibaly និងFaouzi Ghoulam ឆ្លងវីរុសកូវីដ-១៩

          ក្លឹប Napoli បានបញ្ជាក់ថា ខ្សែការពារពីររូបគឺ Kalidou Koulibaly និង Faouzi Ghoulam តេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃសុក្រ។

          Koulibaly អត់មានរោគសញ្ញាទេ ប៉ុន្តែត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីតេស្តវិជ្ជមាន ខណៈពេលខ្សែការពារសញ្ជាតិសេណេហ្គាល់រូបនេះបានចូលរួមជាមួយកីឡាករ  Ghoulam ស្ថិតនៅក្រៅការប្រកួតដោយសារមានវីរុសកូវីដ-១៩។

          Ghoulam ក៏អត់មានរោគសញ្ញាដែរ ប៉ុន្តែមិនដូច Koulibaly ទេ ដោយ Ghoulam តេស្តវិជ្ជមាននៅក្នុងការធ្វើតេស្តឯកជនមួយកាលពីថ្ងៃព្រសហ្បតិ៍ ចំណែកKoulibaly តេស្តវិជ្ជមាននៅក្លឹប Napoli ។

          ព័ត៌មាននេះត្រូវបានបង្ហើបប្រាប់មុនពេលក្រុម Napoli ត្រូវជួបប្រកួតជាមួយក្រុម Genoa នៅថ្ងៃសៅរ៍នេះនៅក្របខណ្ឌ Serie A ។

          សេចក្តីថ្លែងការណ៍របស់ក្លឹបនេះសរសេរថា Kalidou Koulibaly តេស្តវិជ្ជាមកូវីដ ១៩ ។ កីឡាករទាំងពីរនឹងខកខានការប្រកួតជាមួយក្រុម Genoa និងការប្រកួតនៅជើងទី១ជាមួយក្រុម Atalanta សម្រាប់ការប្រកួតក្របខណ្ឌ Coppa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

          បើទោះបីជាអវត្តមានខ្សែការពារទាំងពីរក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធ Victor Osimhen មានវត្តមានបន្ទាប់ពីជាពីរជំងឺកូវីដ និងជាសះស្បើយរបួសស្មា៕

-->
adverise with khmeread