adverise with khmeread Cavalli graffiti vogue 2 29aug14 reyes revok b

គំនូរ​តាម​ទីសាធារណៈ​មាន​ប្រភព​ចេញពី​ណា​?

​គំនូរ​តាម​ទីសាធារណៈ ឬ​ភាសា​អង់គ្លេស​ហៅថា Graffiti គឺជា​ការសរសេរ ឬ​គំនូរ ដែល​គេ​ឆ្លាក់ គូសវាស ឬ​លាប​លើ​ជញ្ជាំង ឬ​ផ្ទៃ​ផ្សេងទៀត ជារឿយៗ​ធ្វើឡើង​នៅ​ទីសាធារណៈ​។ គំនូរ​តាម​សាធារណៈ​មាន​ចាប់ពី​ការសរសេរ​អក្សរ​ធម្មតា​រហូតដល់​ការ​គូរគំនូរ​លើ​ជញ្ជាំង​ដ៏​ផ្ចិតផ្ចង់ ហើយ​គំនូរ​តាម​សាធារណៈ​បាន​ចាប់បដិសន្ធិ​តាំងពី​សម័យ​អេ​ហ្ស៊ី​ព​បុរាណ ក្រិ​ក​បុរាណ និង​ចក្រភព​រ៉ូ​ម៉ាំង​មកម៉្លេះ​។ 

​ក្នុងសម័យ​ទំនើប​នេះ ថ្នាំលាប (​ជាពិសេស​ស្ព្រា​យ​បាញ់​) និង ប៊ិក​ហាយ​ឡាយ​ពណ៌​បាន​ក្លាយជា​វត្ថុ​ធាតុ​សម្រាប់​គូរគំនូរ​តាម​សាធារណៈ​ដែល​គេ​និយម​ប្រើ​បំផុត​។ ក្នុងប្រទេស​ភាគច្រើន ការសរសេរ ឬ​គូរ​លើផ្ទះ​សម្បែង​ឬ​ក្នុង​បរិវេណ​ណាមួយ ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ម្ចាស់​នឹងត្រូវ​ចាត់ទុកថា​ជាការ​ធ្វើ​ឲ្យ​ខូចប្រយោជន៍ ឬ មាន​ចរិត​ជា​អ្នក​បំផ្លាញ ដែល​អាច​ចាត់ជា​បទល្មើស​ដែល​អាចដាក់​ទោសទណ្ឌ​បាន​។ 

​គំនូរ​សាធារណៈ​ក៏​អាច​បង្ហាញ​នូវ​សារ​សង្គម និង​នយោបាយ​ដែល​បង្កប់​នៅ​ខាងក្នុង​ផងដែរ​។ ហើយ​អត្ថន័យ​ទាំង​មូលនៃ​ការបញ្ចេញមតិ​តាមរយៈ​សិល្បៈ​គឺ​ផ្អែក​ទាំងស្រុង​ទៅលើ​ស្តាយ​គំនូរ​ដែល​បាញ់​ពណ៌​នោះ​តែម្តង​។ ក្នុង​វប្បធម៌ Hip Hop គំនូរ​តាម​សាធារណៈ​បាន​វិវត្តន៍​ផ្លាស់ប្តូរ​ទៅតាម​ចម្រៀង​ចង្វាក់ Hip Hop ចម្រៀង​ចង្វាក់ B-Boying និង​ចម្រៀង​ផ្សេងទៀត​។ មួយវិញទៀត​ដោយ​ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​គំនូរ​តាម​ទីសាធារណៈ​បែប Hip Hop ពួក​ជន​អន្ធពាល​បាន​ប្រើប្រាស់​គំនូរ​តាម​សាធារណៈ​ផ្ទាល់ខ្លួន​ដើម្បី​គូសបញ្ជាក់​ពី​ទឹកដី ឬ ប្រើ​សម្រាប់​ចង្អុលបង្ហាញ​ពី​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​ក្រុម​ជន​អន្ធពាល​។ 

​រឿងចម្រូងចម្រាស​ហ៊ុំព័ទ្ធ​ជុំវិញ​គំនូរ​តាម​សាធារណៈ​បាន​បន្ត​បង្កើត​ការខ្វែងគំនិត​គ្នា​ក្នុងចំណោម​មន្ត្រី​សាលាក្រុង មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នក​គូរ​ផ្ទាល់ ដែលមាន​បំណង​ចង់បង្ហាញ និង​ឲ្យ​តម្លៃ​ស្នាដៃ​នៅតាម​ទីកន្លែង​សាធារណៈ​។ សព្វថ្ងៃ​មាន​ប្រភេទ និង​ស្តាយ​គំនូរ​តាម​ទីសាធារណៈ​ខុសៗ​គ្នា​ជាច្រើន​។ វា​ជា​ទម្រង់​សិល្បៈ​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស តែ​តម្លៃ​របស់​វា​តែង​ត្រូវបាន​ជំទាស់ និង​ប្រមាថ​ដោយ​អាជ្ញាធរ​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​៕  

គំនូរ​តាម​ទីសាធារណៈ​នៅលើ​ជញ្ជាំង​ប្រាសាទ  Kom Ombo Temple ក្នុងប្រទេស​អេ​ហ្ស៊ី​ព​

 

​គំនូរ​តាម​ទីសាធារណៈ​បច្ចុប្បន្ន​គេ​និយម​គូរ​តាម​ជញ្ជាំង​ដោយ​ប្រើ​ថ្នាំលាប ឬ​ស្ព្រា​យ​បាញ់ ដែល​វា​អាច​បង្កប់​អត្ថន័យ​សង្គម និង​នយោបាយ​ផងដែរ​​


​ប្រភព​៖ វី​គី​ភេ​ឌា 

adverise with khmeread

មតិយោបល់