adverise with khmeread Swabs in the ears

អាន​អត្ថបទ​នេះហើយ​លោកអ្នក​នឹងមិន​ប្រើ​សំឡី​ត្បារ​ត្រចៀក​ទៀតឡើយ​!

​    ​មនុស្ស​ភាគច្រើន​សម្អាត​ត្រចៀក​ជាមួយនឹង​សំឡី​ត្បារ​ត្រចៀក​។ សំឡី​នេះ​ជួយ​សម្អាត​អាចម៍ត្រចៀក​ដែល​ពូន​ផ្តុំ​ក្នុង​ត្រចៀក​។ គួរឱ្យ​ស្តាយ លោកអ្នក​ត្រូវ​ប្រើ​វា​ដោយ​ប្រុងប្រយ័ត្ន ដូច្នេះ​ទើប​មិន​ធ្វើឱ្យ​ឈឺចាប់​ដល់​ត្រចៀក​។​

​     ការស្រាវជ្រាវ​ថ្មីៗ​ចុងក្រោយ​នេះ​បាន​បង្ហាញថា ការប្រើ​សំឡី​ត្បារ​ត្រចៀក​អាច​បណ្តាលឱ្យ​ទទួលបាន​លទ្ធផល​មិនល្អ​ពេល​កំពុង​សម្អាត​ត្រចៀក​។ មនុស្ស​ភាគច្រើន​ដែល​ប្រើ​សំឡី​ត្បារ​បានធ្វើ​ដាច់​ភ្នាស​ក្រដាសត្រចៀក​។ ប្រសិនបើ​រុក​វា​ចូល​ត្រចៀក​ជ្រៅ​ពេក ឱកាស​នៃ​ការ​ដាច់​ក្រដាសត្រចៀក​គឺមាន​ខ្ពស់​ណាស់​។

​    ​ការប្រើ​សំឡី​ត្បារ​ត្រចៀក​គឺជា​ប្រភព​នៃ​ការនាំ​មេរោគ​ចូលទៅ​ចម្លង​នៅ​ពាក់កណ្តាល​ត្រចៀក​ផងដែរ​។ ការឆ្លង​មេរោគ​នៅ​ពាក់កណ្តាល​ត្រចៀក​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ ដែល​ត្រូវការ​ពេល​យូរ​ឆ្នាំ​ដើម្បី​ព្យាបាល​ហើយ​វា​អាច​ប្រែ​ក្លាយទៅជា​បូស​ក្នុង​ត្រចៀក​ថែម​ទៀតផង​។

​     ប្រសិនបើ​លោកអ្នក​ធ្វើឱ្យ​ដាច់​ក្រដាស​ត្រចៀក​ហើយ​នោះ គ្រូពេទ្យ​នឹង​ប្រាប់​លោកអ្នក​ឱ្យធ្វើ​ការវះកាត់​ចៀស​មិន​រួច​នោះឡើយ​។ លោកអ្នក​នឹងត្រូវ​រ៉ាប់រង​ចំណាយ​ដ៏​ថ្លៃ​ក្នុង​ការវះកាត់​ត្រចៀក ដោយសារតែ​កំហុស​ដ៏​តូច​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់