Borussia Dortmund កំណត់តម្លៃ ៨៨ លានផោនសម្រាប់កីឡាករ Jadon Sancho

          តាមព័ត៌មានថា ក្លឹប Dortmund បានបោះបង់ការព្យាយាមរក្សាទុកខ្សែបម្រើស្លាប  Jadon Sancho ហើយបានបញ្ចុះតម្លៃផ្ទេរផងដែរ ដែលធ្វើឲ្យក្លឹប Chelsea និងក្លឹបManchester United ប្រុងជើងការ។

          ក្លឹប Dortmund ធ្លាប់ទាមទារតម្លៃផ្ទេរ ១០៨ លានផោន អំឡុងរដូវក្តៅកាលពីឆ្នាំមុន ប៉ុន្តែក្លឹប United មិនបានឆ្លើយតបនូវអ្វីដែលពួកគេចង់បានទេ ខណៈការតាមប្រមាញ់ក៏បានបញ្ចប់ ហើយ Sancho ក៏បន្តនៅអាល្លឺម៉ង់ទៀត។

          ប៉ុន្តែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារការរីករាលដាលវីរុសកូវីដ១៩ មានន័យថា ក្លឹបយក្សអាល្លឺម៉ង់នេះបង្ខំចិត្តពិចារណាពីជំហររបស់ខ្លួនឡើងវិញ ហើយនៅពេលនេះនឹងទទួលយកតម្លៃផ្ទេរ ៨៨ លានផោនប៉ុណ្ណោះសម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះ។

          ក្លឹប Dortmund ប្រឈមមុខនឹងការខាតបង់ហិរញ្ញវត្ថុដល់៦៥លានផោនក្នុងមួយឆ្នាំ មុនពេលក្រុមនេះបាត់បង់កៅអីនៅក្របខណ្ឌ Champions League និងបណ្តេញគ្រូបង្វឹក  Lucien Favre ចេញ ហើយត្រូវបានចូលដឹកនាំជំនួសដោយគ្រូបង្វឹកបណ្តោះអាសន្ន Edin Terzic រហូតដល់ចប់រដូវកាល៕

-->
adverise with khmeread