Thomas Tuchel មានគម្រោងនាំយកខ្សែការពារកណ្តាលម្នាក់ទៀតនៅរដូវក្តៅនេះ

          លោក Thomas Tuchel គ្រូបង្វឹកថ្មីរបស់ក្រុម Chelsea បានតាមដានការប្រកួតនៅក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga ដើម្បីស្វែងរកខ្សែការពារកណ្តាលម្នាក់ទៀតនៅរដូវក្តៅនេះ។

          គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានចូលរួមជាមួយក្រុម Chelsea កាលពីខែមុន បន្ទាប់ពីការចាកចេញរបស់លោក Frank Lampard ដែលត្រូវបានបណ្តេញចេញ បន្ទាប់ពីក្រុមរបស់លោកធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។

          លោក Tuchel បានចាប់ផ្តើមកែលម្អនៅពហុកីឡាដ្ឋាន Stamford Bridge ហើយសង្ឃឹមថា នឹងបង្កើនកម្លាំងជំនួយដល់ក្រុមនៅដំណាច់រដូវកាលនេះ។

          កាសែតអាល្លឺម៉ង់បានរាយការណ៍ថា លោក Tuchel អន្ទះសាចង់បង្កើនជម្រើសរបស់លោកសម្រាប់តំណែងខ្សែការពារកណ្តាល ហើយមានកីឡាករក្នុងចិត្តបីរូប។

          កីឡាករទាំងបីរូបនោះមាន Niklas Sule និង David Alaba របស់ក្លឹប Bayern Munich ព្រមទាំងកីឡាករ Dayot Upamecano របស់ក្លឹប RB Leipzig ។

          មានការប៉ាន់ប្រមាណអំពីអនាគតរបស់កីឡាករទាំងបីនាពេលថ្មីៗនេះ ហើយលោក  Tuchel ចង់នាំយកកីឡាករម្នាក់ក្នុងចំណោមពួកគេទៅពហុកីឡាដ្ឋាន Stamford Bridge ៕

-->
adverise with khmeread