ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះទីតាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណជាង១២និង៣០ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះមានករណីឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងខណៈចាក់សោរពីខាងក្នុងហើយមាន នារី២នាក់ ប្រចាំការនៅក្នុងនោះ ហើយសង្ស័យថាឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បន្ទាន់ទើបមិនបណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋក្បែរខាង។

ក្នុងហេតុការណ៍នេះគ្រាន់តែកើតភ្លាមភ្លាមប្រជាពលរដ្ឋក្បែរខាងបានទាញយកទឹកធុងទឹកមកជួយបាញ់ពន្លត់ប្រមាណជាង៧០ ភាគរយទើបរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកជាបន្តបន្ទាប់សរុប៤ គ្រឿងប្រើប្រាស់អស់រថយន្តទឹក២គ្រឿងទើបអគ្គីភ័យខាងលើបានរលត់ទាំងស្រុង 100ភាគរយ នៅម៉ោង១និង២០នាទីថ្ងៃរសៀលដដែល។

គួរបញ្ជាក់ផងថា ខណះភ្លើងកំពុងឆេះទៅ បែរជានារី២នាក់ដែលប្រចាំក្នុងឃ្លាំងនោះ មិនដឹង បានប្រជាពលរដ្ឋក្បែរខាង ទៅគោះទ្វារហៅ ទើបនារី២នាក់នោះបើកទ្វារចេញមកដោយឃើញមានរបួសដៃម្នាក់។ ហើយនៅពេលសមត្ថកិច្ចសួរ ថា ឆេះដោយសារអ្វី នារី២នាក់ប្រាប់ថា មិនដឹងដែរ។

ក្រោយបញ្ចប់ការបាញ់ពន្លត់រលត់ទៅងស្រុង តាមការពិនិត្យជាក់ស្តែង គ្រឿងបន្លាស់រថយន្តដែលស្ថិតនៅផ្នែកខាងមុខ ផ្ទះទំហំប្រមាណ ៥គុណ៧ម៉ែត្រ និងភេសជ្ជៈជាង១០០កេស ដែលម្ចាស់ឃ្លាំងទិញទុក តិអៀ អោយម៊ូយក៏ឆេះខ្ទេចគ្មានសល់ ចំណែកអីវ៉ាន់ និងគ្រឿងបន្លាស់ផ្សេងទៀតនៅក្នុងផ្ទះមិនបានខូចខាតនោះ៕


 

-->
adverise with khmeread