ផ្ទះមហាស៊យបំផុតលើលោក! ត្រូវឡានបុក ២១ ដងក្នុងរយៈពេល ៦ ឆ្នាំ

ផ្ទះមួយដែលសង់ឡើងចំកន្លែងឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានឡានបុកចំនួន ២១ ដងក្នុងចន្លោះពេលត្រឹម ៦ ឆ្នាំ ខណៈម្ចាស់ផ្ទះលាតត្រដាងថាគាត់បានដំឡើងជញ្ជាំងបេតុងដើម្បីការពាររូបគាត់។

អ្នកបើកបរនិងអ្នករួមដំណើរម្នាក់បានរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីបើកឡានបុកផ្ទះគាត់ក្នុងភូមិ Combe Martin នៃតំបន់ឆ្នេរ Devon ប្រទេសអង់គ្លេសកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៤កុម្ភៈ២០២១។

លោកស្រី Sue Pile បានឃើញរថយន្តនិងសូម្បីត្រាក់ទ័របើករ៉េចង្កូតពីផ្លូវ A3123 និង ផ្លូវ Whitefield Hill ហើយបុកផ្ទះរបស់គាត់ ឬ មិនអ៊ីចឹងទេជ្រុលចង្កូតចូលសួនច្បាររបស់គាត់។

កូនស្រីរបស់គាត់ឈ្មោះ Kathryn Munns និយាយថា ឪពុកម្តាយរបស់នាងមានអារម្មណ៍គ្មានសុវត្ថិភាពនៅក្នុងផ្ទះខ្លួនឯង។

ក្រុមគ្រួសាររបស់លោកស្រីបានផ្លាស់មករស់នៅផ្ទះនេះក្នុងឆ្នាំ ២០១៥ ហើយបានស្នើសុំម្តងហើយម្តងទៀតឱ្យក្រុមប្រឹក្សាតំបន់ Devon ធ្វើផ្លូវឱ្យមានសុវត្ថិភាព មុនពេលមានមនុស្សស្លាប់ដោយសារឡានបុក។

លោកស្រី Pile និយាយថា "យើងបានឃើញព្រឹត្តិការណ៍ផ្សេងៗគ្នាជាច្រើន។ ភាគច្រើនជាគ្រោះថ្នាក់តូចតាច ប៉ុន្តែគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតគឺពេលរថយន្ត BMW បុកផ្ទះក្នុងឆ្នាំ ២០១៧ និងរថយន្តមួយទៀតបុកចូលសួនច្បារនៅខែធ្នូឆ្នាំ ២០១៨"។

លោកស្រីបន្តថា "យើងបានឃើញត្រាក់ទ័របុកបង្អួចខាងមុខរបស់យើង ហើយមានឡានជាច្រើនទៀតបុកចំពីមុខផ្ទះ"។

លោកស្រីនិយាយថា ធានារ៉ាប់រងផ្ទះបានឡើងថ្លៃទ្វេជាបី គឺពី ២៤២ ផោនឡើងដល់ ៥៩៦ ផោន ចាប់តាំងពីគាត់រើមករស់នៅទីនេះ ហើយលោកស្រីបារម្ភថា លោកស្រីនឹងមិនអាចលក់ផ្ទះនេះចេញបានឡើយ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread