ខែមុនទឹកជំនន់ពណ៌បៃតែង ខែនេះទឹកជំនន់ពណ៌ក្រហមវិញម្តង នៅភូមិមួយរបស់ឥណ្ឌូនេស៊ី

ទឹកទន្លេក្រហមស្រអាប់បានជន់លិចភូមិ Jenggot របស់ឥណ្ឌូនេស៊ីបន្ទាប់ពីទឹកជំនន់បានវាយប្រហាររោងចក្រផលិតស្បែកជើងនៅក្បែរនោះកាលពីថ្ងៃសៅរ៍ (ថ្ងៃទី ៦ ខែកុម្ភៈ) បណ្តាលឱ្យមានការងឿងឆ្ងល់នៅលើបណ្តាញសង្គម។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter រាប់ពាន់នាក់បានចែករំលែករូបថតនិងវីដេអូនៃភូមិភាគខាងត្បូងនៃទីក្រុង Pekalongan នៅកណ្តាលកោះជ្វាកំពុងរងការជន់លិចដោយទឹកពណ៌ក្រហម ដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននិយាយដូចឈាមបេះបិត។

អ្នកប្រើប្រាស់ Twitter ម្នាក់ឈ្មោះ Ayah E Arek-Arek បាននិយាយថា "ខ្ញុំខ្លាចណាស់ប្រសិនបើរូបថតនេះធ្លាក់ចូលក្នុងដៃអាក្រក់របស់អ្នកឃោសនាបំផ្លើស។ ខ្លាចការយករឿងនេះទៅឆ្លុះបញ្ចាំងអំពីសញ្ញាដែលបង្ហាញថាវាជាទីបញ្ចប់នៃពិភពលោក ភ្លៀងឈាម។ល។"

Pekalongan គឺជាទីក្រុងមួយដែលត្រូវបានគេស្គាល់ថាជាមណ្ឌលផលិតក្រណាត់ស្បៃប្រពៃណីរបស់ឥណ្ឌូនេស៊ីក្នុងការប្រើប្រាស់ក្រមួនដើម្បីទប់ទល់នឹងទឹកថ្នាំជ្រលក់ ផាត់ពណ៌លើសាច់ក្រណាត់។ វាមិនមែនជារឿងចម្លែកទេដែលទឹកទន្លេនៅ Pekalongan ប្រែពណ៌ខុសៗគ្នា។ ទឹកពណ៌បៃតងភ្លឺគ្របដណ្តប់ភូមិមួយផ្សេងទៀតនៅភាគខាងជើងនៃទីក្រុងក្នុងពេលមានទឹកជំនន់កាលពីខែមុន៕ ប្រភព ៖ straitstimes

-->
adverise with khmeread