វ៉ាក់សាំងកូវីដរបស់រុស្ស៊ី ដែលគេបង្អាប់ថាផលិតលឿននុះលឿន ឥឡូវមានប្រទេសជាច្រើនចែចូវ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ជាងគេ

ការប្រកាសរបស់ប្រធានាធិបតីវ៉្លាឌីមៀរ ពូទីកាលពីខែសីហាឆ្នាំមុនថាប្រទេសរុស្ស៊ីបានចេញនូវវ៉ាក់សាំងកូវីដ១៩ដំបូងបង្អស់របស់ពិភពលោកសម្រាប់ការប្រើប្រាស់ មុនពេលដែលវាត្រូវបានបញ្ចប់ការសាកល្បងសុវត្ថិភាព បានធ្វើឱ្យមានមន្ទិលទូទាំងពិភពលោក។

ឥឡូវនេះគាត់អាចនឹងទទួលបានផលចំណេញពីការទូត ខណៈដែលប្រទេសរុស្ស៊ីធ្វើបានជោគជ័យធំបំផុតក្នុងរកគំហើញវិទ្យាសាស្ត្ររបស់ខ្លួនចាប់តាំងពីសម័យសូវៀត។

បណ្តាប្រទេសជាច្រើនកំពុងតម្រង់ជួរចាំទិញវ៉ាក់សាំង Sputnik V បន្ទាប់ពីលទ្ធផលត្រួតពិនិត្យឡើងវិញដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ដ្រ The Lancet ក្នុងសប្តាហ៍នេះបានបង្ហាញថា វ៉ាក់សាំងរុស្ស៊ីការពារប្រឆាំងនឹងវីរុសមរណៈកូរ៉ូណាល្អជាងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប ហើយមានប្រសិទ្ធភាពជាងគូប្រជែងរបស់ចិនទៅទៀត។

យ៉ាងហោចណាស់មានប្រទេសចំនួន ១៩ បានអនុម័តវ៉ាក់សាំងរុស្ស៊ីសម្រាប់ការប្រើប្រាស់ រួមទាំងសមាជិកសហភាពអឺរ៉ុប ហុងគ្រី ខណៈដែលទីផ្សារសំខាន់ៗដូចជាប្រេស៊ីល និងឥណ្ឌា កំពុងជិតអនុញ្ញាតឱ្យប្រើវ៉ាក់សាំងរុស្ស៊ីដែរហើយ។

ឥឡូវនេះប្រទេសរុស្ស៊ីកំពុងកំណត់ទិសដៅរបស់ខ្លួននៅលើទីផ្សារអឺរ៉ុបដែលមានតម្លៃខ្ពស់ខណៈដែលប្លុកនេះកំពុងតស៊ូជាមួយកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនចំពេលមានការផ្គត់ផ្គង់ខ្វះខាត។

នៅក្នុងការប្រយុទ្ធជាសកលដើម្បីកម្ចាត់ជំងឺរាតត្បាតដែលបានឆក់យកជីវិតមនុស្សចំនួន ២,៣ លាននាក់ក្នុងរយៈពេលតិចជាងមួយឆ្នាំនោះ ការប្រណាំងដើម្បីទទួលបានវ៉ាក់សាំងបានក្លាយជាភូមិសាស្ត្រនយោបាយដ៏សំខាន់ ខណៈដែលរដ្ឋាភិបាលនានាព្យាយាមងើបចេញពីការខូចខាតខាងសេដ្ឋកិច្ចនិងសង្គមដ៏ធំធេងដែលបង្កឡើងដោយបិទប្រទែសដើម្បីទប់ស្កាត់ការរីករាលដាលនៃ​មេរោគនេះ។ នោះបានផ្តល់ឱ្យរុស្ស៊ីនូវប្រៀបឈ្នះមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលអ្នកវិទ្យាសាស្ត្របានផលិតវ៉ាក់សាំងដែលមានប្រសិទ្ធិភាព៕ ប្រភព ៖ straitstimes

-->
adverise with khmeread