941af6d8 bff5 4424 a68e 7d51f33a318b

បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើងបាញ់​៦​គ្រាប់​៣​គ្រាប់​ចំពោះ​ធ្លាយ​គ្រាប់​ទៅ​ខ្នង​ស្លាប់​(​មាន​វីដេអូ​)

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចំនួន​៦ គ្រាប់ តែ​ត្រូវ​៣​គ្រាប់ ក្នុងនោះ​១​គ្រាប់​ត្រូវ​ប​ញ្ឆិត​ក្បាល ១​គ្រាប់​បញ្ឆិត​កែងដៃ​ឆ្វេង និង​ធ្លាយ​ពោះ​១​គ្រាប់​ទៅ​ខ្នង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី​យប់​ឈានចូល​ថ្ងៃទី១១​ ខែមេសា ឆ្នាំ២០១៦ នៅក្នុង​ប្លុក​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ឆាយ ចិន្តា អាយុ ២៣ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​49B ផ្លូវ​139 សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​

     តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ដើរ​ក្នុង​ប្លុក​ត្រពាំង​ឈូក ខណៈពេល​កំពុង​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក យ៉ាម៉ាហា​ហ្វី​ណូ ពណ៍​សលាយ​ផ្កាឈូក មកដល់​ដក​កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​៦​គ្រាប់ តែ​ត្រូវ​ចំនួន​៣​គ្រាប់ ១​គ្រាប់​ធ្លាយ​ពោះ​ទៅក្រោយ​ខ្នង និង​២​គ្រាប់​ទៀត បញ្ឆិត​ក្បាល​និង​កែងដៃ ហើយ​បើក​ម៉ូតូ​គេច​បាត់។​

      ក្រោយពេល​កើតហេតុ​ភ្លាម​ជនរងគ្រោះ​ត្រូវបាន​អ្នក​ស្គាល់គ្នា​ដឹក​តាម​ម៉ូតូ​មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ កុសុមៈ​ព្រមទាំង​កម្លាំង​អាវុធហត្ថ និង​ប៉ូលិស​ខណ្ឌ​សែន​សុខ ចុះមក​ធ្វើ​កំណត់ហេតុ​ដល់​មន្ទីរពេទ្យ ដើម្បី​កំណត់​មុខសញ្ញា​។​

      បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​បាត់បង់​ជីវិត ហើយ​សមត្ថកិច្ច​បានធ្វើ​កោសល្យ​ពិច័យ​រួច​ទើប​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ជុំវិញ​ករ​ណ​បាញ់ប្រហារ​សមត្ថកិច្ច​នៅ​មិនទាន់​អះអាងថា​ជា​រឿង​អ្វី​នៅឡើយ ព្រោះ​កំពុងធ្វើការ​ស្រាវជ្រាវ។ បើតាម​កា​សន្និដ្ឋាន​ជំហាន​ដំបូង អាចជា​រឿង​គំនុំ​បុគ្គល៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់