ប៉ូលិសព្រហ្មទណ្ឌស្រុកសំបូរ ឃាត់ខ្លួនគ្រូបង្រៀនសាលាបឋមម្នាក់រំលោភក្មេងស្រីអាយុ១៣ឆ្នាំបានសម្រេច

ក្រចេះ ៖ គ្រូបង្រៀនសាលាបឋមម្នាក់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈ ​លើក្មេងស្រីអាយុ១៣ឆ្នាំ បានសម្រេចត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៉ីថាចឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុច ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។

ប៉ូលិសនិយាយថា  ជនជាប់ចោទឈ្មោះ អ៊ូ រដ្ឋា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សា រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានធ្វើសកម្មភាពចាប់រំលោភលើរងគ្រោះនៅច្រាំងទន្លេរហូតបានសម្រេច។ ការចាប់ខ្លួនបុរសរូបនេះធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះបន្ទាប់ពីបែកការ៕


 

-->
adverise with khmeread