Jack Grealish សារភាពថា កូពីទម្រង់លេងរបស់ Phillippe Coutinho

        កីឡាករ Jack Grealish ប្រហែលជាធ្វើឲ្យថ្នាក់ដឹកនាំនៅក្លឹប Liverpool ប្រុងជើងការ បន្ទាប់ពីបង្ហើបប្រាប់ថា ខ្លួនបានមើលឃ្លីបរបស់កីឡាករ Phillippe Coutinho កាលលេងនៅ Liverpool ដើម្បីបង្កើនបច្ចេកទេស។

        Grealish គឺជាកីឡាករមួយរូបក្នុងចំណោមខ្សែបម្រើប្រយុទ្ធដ៏លេចធ្លោនៅក្របខណ្ឌ Premier League នៅពេលបច្ចុប្បន្ន ហើយល្បីល្បាញដោយសារតែគំនិតច្នៃប្រឌិត ការបញ្ជូនបាល់បានល្អនិងការបណ្តើរបាល់ឆ្លងកាត់គូប្រកួត។

        ប៉ុន្តែភាពរីកចម្រើនរបស់ Grealish មិនមែនកើតឡើងដោយចៃដន្យនោះទេ ហើយកីឡាកររូបនេះនិយាយថា ខ្លួនបានតាមដានមើលទម្រង់លេងរបស់កីឡាករផ្សេងទៀត ដើម្បីធ្វើឲ្យខ្លួនរីកចម្រើនជាងមុន។

         Grealish បាននិយាយនៅក្នុងបទសម្ភាសមួយថា " ខ្ញុំតាមដានវីដេអូរបស់កីឡាករដូចជា Kevin de Bruyne និងខ្សែបម្រើផ្សេងៗទៀតដូចជា Philippe Coutinho  កាលកីឡាកររូបនេះលេងនៅ Liverpool”។

        Grealish រីករាយនឹងទទួលខុសត្រូវជាប្រធានក្រុម Villa ហើយនឹងបន្តពង្រឹងសមត្ថភាពនៅលើទីលានប្រកួតផងដែរ។ Grealish គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលជួយបង្កើតឱកាសបានច្រើននៅក្របខណ្ឌ Premier League ។

        កីឡាកររូបនេះរកបាន៦គ្រាប់និងជួយក្រុមប្រែក្លាយក្រុម Villa ដែលបានគេចចេញពីតំបន់កាត់ចេញកាលពីរដូវកាលមុន ហើយនៅពេលនេះឡើងមកឈរនៅលេខរៀងទី ៨នៅលើតារាងក្របខណ្ឌ។

         Grealish បាននិយាយថា "នៅដើមរដូវកាលនេះ ខ្ញុំចង់ធ្វើឲ្យបានល្អប្រសើរជាងនេះ"៕

-->
adverise with khmeread