លោក Thomas Tuchel សាទរទម្រង់លេងរបស់ Mason Mount បន្ទាប់ពីជួយក្រុម Chelsea ឈ្នះក្រុម Tottenham

        កីឡាករ Mason Mount នៅតែជាផ្នែកសំខាន់សម្រាប់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate ហើយមិនបានចំណាយពេលឥតប្រយោជន៍នោះទេ ដោយបង្ហាញពីតម្លៃរបស់ខ្លួនចំពោះគ្រូបង្វឹកថ្មីរបស់ក្រុមឆេលស៊ីលោក Thomas Tuchel ផងដែរ។

        ចំណាត់ការដំបូងនៅពេលចូលមកជំនួសលោក Frank Lampard ជាអតីតគ្រូបង្វឹកក្រុម Chelsea គឺដក Mount ចេញពីក្រោមជម្រើស ហើយកោះហៅ Kai Havertz មកវិញ ប៉ុន្តែកីឡាករអង់គ្លេសវ័យ២២ ឆ្នាំរូបនេះភ្លាមៗនោះបានប្រឹងប្រែងរហូតបានវិលត្រឡប់មកចូលក្នុងក្រុមជម្រើសដំបូងវិញ។

        បន្ទាប់ពីក្រុម Chelsea ឈ្នះក្រុម Tottenham 1-0 កាលពីថ្ងៃព្រហស្បតិ៍តាមរយៈការចូលរួមចំណែកដ៏សកម្មរបស់ Mount លោក Tuchel បាននិយាយថា "យើងច្បាស់ក្នុងចិត្តណាស់ថា Mount មានសក្តានុពល ហើយគាត់គឺជាកីឡាករសំខាន់" ។

        លោក Tuchel បានបន្តថា " យើងតាមដានក្រុម ហើយគាត់គឺជាកីឡាករដែលបង្ហាញមុខជាប្រចាំជាមួយ Frank ។ យើងមិនជ្រើសរើសគាត់សម្រាប់ប្រកួតដំបូងពីព្រោះចង់ប្រើជម្រើសផ្សេងគឺដាក់ប្រយុទ្ធពីរ។ នៅពេលគាត់ចូលមក វាបានបង្ហាញពីឥទ្ធិពល"៕

 

-->
adverise with khmeread