សមត្ថកិច្ចស្គាល់ឃាតកច្បាស់ ហើយកំពុងតាមចាប់ខ្លួន

ស្ទឹងត្រែង​ ៖ ជនសង្ស័យជាឃាតកត្រូវបានសមត្ថកិច្ចកំណត់​មុខសញ្ញា​រួចហើយ​ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយកំពុង​តាម​ចាប់​ជនដៃដល់យកមក​ផ្ដន្ទាទោសតាមច្បាប់​ បន្ទាប់ពីបានធ្វើសកម្មភាពចាក់សម្លាប់​យុវជន​ម្នាក់នៅ​ភូមិ​បា​ដឺ​ម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ ខណៈមានទំនាស់គ្នាក្នុងពិធីរាំធុងបាស់។

សមត្ថកិច្ចនិយាយថា កាលពី​​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១១​ និង​៣០​នាទីយប់ មាន​ករណីអំពើ​ឃាតកម្ម​មួយកើតឡើង នៅ​វត្ត​បា​ដឺ​ម ឃុំ​សាម​ឃួ​យ បណ្ដាល​ឱ្យយុវជន​ម្នាក់ត្រូវឃាតក​ចាក់​សម្លាប់​។ ជនរងគ្រោះឈ្មោះ វី ឧ​ត្ត​ម អាយុ២១ឆ្នាំ រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន​។​ 

សមត្ថកិច្ចបន្តថា ដំបូងនៅ​យប់កើតហេតុវត្ត​បា​ដឺ​មមាន​រៀបចំ​ពិធីរាំ​កម្សាន្តមួយ​។ នៅ​យប់កើតហេតុ​មានយុវជន២ក្រុម​បាន​បង្កជម្លោះ​ម្តង​ហើយ តែ​ត្រូវ​ប្រជា​ការពារ​ភូមិ ការពារ​ក្នុង​ពិធី​នោះ ឃាត់ខ្លួន ដកហូត​សម្ភារៈ អាវុធ ដាវ​មួយចំនួន​។ លុះ​ពេលយប់​ជ្រៅក្រុម​ទាំង ២ ក៏បាន​បង្កជម្លោះ​ម្ដងទៀត ខណៈពេល​ប្រជា​ការពារ​ភូមិទៅផ្ទះ​។ ពេល​បង្កជម្លោះ​លើក​ទី​២ ក៏មាន​ភា​គីម្ខាង​ទៀតចាក់​សម្លាប់យុវជន​ម្នាក់។​  

ករណីខាងលើនេះសមត្ថកិច្ច បានកំណត់​មុខសញ្ញា​ជនដៃដល់ ដែល​បាន​ចាក់​សម្លាប់​យុវជន​ម្នាក់​នោះ​ហើយ ខណៈពេលនេះសមត្ថកិច្ចកំពុង​តាម​ចាប់ខ្លួនជនបង្ក​នោះ​៕

-->
adverise with khmeread