រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើកបុកម៉ូតូហើយកិនពីលើបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់បែកសាច់ជាបំណែកៗ

កណ្តាល ៖ មានករណីរថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿងបើកបុកម៉ូតូហើយកិនពីលើបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់បែកសាច់ជាបំណែកៗ កាលពីយប់​ថ្ងៃ​ទី ៦ ខែកុម្ភៈ​ ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ត្រង់ចំណុច​បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ត្រពាំង​ត្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

សមត្ថកិច្ចនិយាយថា សព​ជនរងគ្រោះ​ឈ្មោះ ភ័ស្ត ​ម៉ា​រី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ប្តី​និង​កូន បច្ចុប្បន្ន​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។​

សមត្ថកិច្ចបន្តថា មុនពេល​កើតហេតុ​គេបានឃើញ​ស្ត្រី​ម្នាក់ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ​ពណ៌​ក្រហម​មួយគ្រឿង ពាក់​ស្លាកលេខ​ភ្នំពេញ 1HM-8745 គោល​បំ​ណង​បម្រុង​ជិះ​ទៅ​ផ្សារ​កំបូល​៣ ដោយធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង។

 ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង ដែល​ពាក់​ស្លាកលេខ ភ្នំពេញ​ 5A-2581 ធ្វើដំណើរ​ពីក្រោយ ក្នុងទិសដៅ​ពី​ត្បូង​ទៅជើងបម្រុង​បត់​ទៅ​កើត​ក៏​ជ្រុល​ចង្កូត​ទៅ​កៀ​រម៉ូតូ​ឱ្យដួលហើយ​កិន​ពីលើ​ស្ត្រីជន​រងគ្រោះ​មិន​ស្លាប់ រួច​ថយក្រោយ​មក​កិន​ថែមទៀតឱ្យស្លាប់​ដាច់​សាច់​ជា​បំណែក​តែម្តង៕

-->
adverise with khmeread