បើករថយន្តព្រូសលឿនពេកជ្រុលចង្កូតទៅបុករនាំងដែកបាំងពុះចែកផ្លូវនិងប្រឡាយលូ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តព្រូសមួយគ្រឿងលឿនពេកដល់ផ្លូវត្រូវបត់មិនបង្អង់ជាន់ហ្គែរថែមបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តោះអាសន្ន ហើយជ្រុលទៅបុកមាត់ប្រឡាយលូរងការខូចខាតយ៉ាងដំណំ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-8924 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដល់ផ្លូវបត់មិនបង្អន់ល្បឿនបត់ បែរជាជាន់ហ្គែរថែមទៅបុករនាំងដែកពុះចែកទ្រូងផ្លូវរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកប្រឡាយលូគងជាប់ទៅមុខលែងរួច បណ្តាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។ រីឯម្ចាស់រថយន្តបោកក្បាលទៅបុកកញ្ចក់រងរបួសស្រាល តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុទាក់ទងទៅកាន់ប៉ូលិសជំនាញមកពិនិត្យមើលមានប៉ះពាល់ខូចខាតសម្បត្តិរដ្ឋឬទេ។ ក្រោយពីសមត្ថកិច្ចពិនិត្យមើលហើយឃើញមិនមានរងការខូចខាតអីក៏ឱ្យភាគីខាងម្ចាស់រថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្តង៕

-->
adverise with khmeread