វិធីប្រើពងមាន់ ២ យ៉ាងជួយទប់កុំឱ្យជ្រុះសក់

ខណៈពេលដែលអ្នករវល់រកស៊ីធ្វើការដើម្បីជីវភាព លោកអ្នកប្រហែលពុំសូវមានពេលថែរក្សាសក់ទេ។ សក់មនុស្សយូរៗទៅនឹងជ្រុះស្ទើរតែទំពែក នៅពេលវ័យកាន់តែចម្រើន ហើយផ្អែកតាមវិទ្យាសាស្ត្រ មនុស្សវ័យកណ្តាលជ្រុះសក់ជាមធ្យម ៨០ ទៅ ១០០ សរសៃរាល់ថ្ងៃ។ ដូច្នេះកាលណាសក់ជ្រុះញឹកពេកទៅ លោកអ្នកច្បាស់ជាគិតអំពីក្បាលទំពែកទៅថ្ងៃមុខជាមិនខាន ប៉ុន្តែឈប់បារម្ភទៅ ហើយអនុវត្តវិធីធម្មជាតិទាំងអស់គ្នា គឺ ពងមាន់។ 

១. ពងមាន់ + ក្រូចឆ្មា
គោះពងមាន់២គ្រាប់ដាក់ចូលចាងចង្កឹះ លាយជាមួយទឹកក្រូចឆ្មា២ស្លាបព្រាបាយ។ លាយឱ្យសព្វ រួចម៉ាស្សាលើស្បែកក្បាលឱ្យសព្វ (សក់ត្រូវសើម)។ ទុកចោល ៣០ ទៅ ៤០ នាទី។ បន្ទាប់មកយកទឹកកកត្រជាក់ស្រេប លាងស្បែកក្បាលចេញជាការស្រេច។ សារធាតុអង់ទីអុកស៊ីដង់និងសារធាតុចិញ្ចឹមជាច្រើនទៀតនឹងជួយជំរុញលំហូរឈាមដល់ស្បែកក្បាលនិងជួយជំរុញដល់ការដុះសក់។ អនុវត្តបែបនេះ៣ទៅ៤ដងក្នុងមួយសប្តាហ៍។ 

២. ពងមាន់ + ទឹកដោះគោជូរ
លាយពងមាន់១គ្រាប់និងទឹកដោះគោជូរ២ស្លាបព្រាបាយបញ្ចូលគ្នាឱ្យសព្វ ហើយម៉ាស្សាលើស្បែកក្បាលឱ្យសព្វ រួចទុកចោល ៣០ នាទីសឹមលាងទឹកសម្អាតចេញជាការស្រេច។ ទឹកដោះគោជូរសម្បូរវីតាមីន ហើយវានឹងជួយពង្រឹងឫសកែវរបស់សក់។ អនុវត្ត៣ទៅ៤ដងក្នុងមួយសប្តាហ៍៕ ប្រភព ៖ CureJoy

-->
adverise with khmeread