លោក Elon Musk បង្ហាញរូបថតស្និទ្ធស្នាលដ៏កម្រលើកដំបូងជាមួយកូនប្រុសឈ្មោះចម្លែក "X Æ A-XII"

លោក Elon Musk បានស្អំបេះដូងអ្នកគាំទ្ររបស់គាត់កាលពីចុងសប្តាហ៍ ដោយបង្ហោះលើ Twitter នូវរូបថតដ៏កម្ររបស់កូនប្រុសអាយុ ៩ ខែរបស់គាត់ឈ្មោះ X Æ A-XII។

មហាសេដ្ឋីបច្ចេកវិជ្ជាដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla រូបនេះបានចែករំលែករូបថតកូនដំបូងរបស់គាត់ជាមួយមិត្តស្រីឈ្មោះ Grimes ដែលឈ្មោះពិតរបស់នាងគឺ Claire Elise Boucher ។

នៅក្នុងរូបថតថ្មីនេះ លោក Elon អាយុ ៤៩ ឆ្នាំឃើញប្រើដៃម្ខាងជជែកតាមទូរស័ព្ទនិងដៃម្ខាងទៀតកាន់កូន ដែលកំពុងទាញអាវរបស់គាត់។

Elon ដែលកាលពីខែមុនបានដណ្តើមតំណែងលេខ១ពីលោក Jeff Bezos ក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោក បានសរសេរចំណងជើងថា "ព្រះរាជាណាចក្រចុងក្រោយទីពីរ"។

គេមិនដឹងទេថាតើគាត់កំពុងនិយាយនេះចង់ចម្អកទៅលើរឿងភាគ "ព្រះរាជាណាចក្រចុងក្រោយ" របស់ទូរទស្សន៍ BBC ដែលផ្អែកលើរឿងប្រលោមលោកប្រឌិតបែបប្រវត្តិសាស្ត្រ និពន្ធដោយលោក Bernard Cornwell ឬយ៉ាងណា។

នៅពេលនាង Grimes សម្រាលកូននេះកាលពីខែឧសភា ពួកគេដំបូងបានប្រកាសដាក់ឈ្មោះកូនប្រុសនេះថា X Æ A-12។ ប៉ុន្តែរដ្ឋកាលីហ្វ័រញ៉ាមិនអនុញ្ញាតឱ្យយកលេខធ្វើជាឈ្មោះទេ ដូច្នេះពួកគេក៏កែមកលេខរ៉ូមាំងវិញថា X Æ A-XII៕ 

-->
adverise with khmeread