អង់គ្លេសទាត់ចោលលិខិតឆ្លងដែនវ៉ាក់សាំង

រដ្ឋាភិបាលអង់គ្លេសបានច្រានចោលផែនការចេញនូវអ្វីដែលគេហៅថាលិខិតឆ្លងដែនវ៉ាក់សាំងដើម្បីបើកឱ្យអ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងអាចធ្វើដំណើរទៅបរទេសបាន។

នាយករដ្ឋមន្រ្តីក្រិកបាននិយាយថា លោកនឹងស្វាគមន៍អ្នកធ្វើវិស្សមកាលអង់គ្លេស ប្រសិនបើពួកគេអាចបង្ហាញថាពួកគេបានទទួលថ្នាំបង្ការ។

រដ្ឋមន្រ្តីទទួលបន្ទុកវ៉ាក់សាំងលោក Nadhim Zahawi បានប្រាប់លោក Andrew Marr របស់ BBC ថា មនុស្សអាចទទួលបានភស្តុតាងពីគ្រូពេទ្យរបស់ពួកគេ។

ក្រសួងការងារអង់គ្លេសមុននេះនិយាយថា លិខិតឆ្លងដែនវ៉ាក់សាំងអាចចាំបាច់។

លទ្ធភាពនៃការផ្តល់ឱ្យប្រជាជននូវលិខិតឆ្លងដែនវ៉ាក់សាំងដើម្បីអនុញ្ញាតឱ្យមានការវិលត្រឡប់ទៅកាន់ការធ្វើដំណើរអន្តរជាតិកំពុងត្រូវបានជជែកនៅក្នុងចក្រភពអង់គ្លេសនិងកន្លែងផ្សេងទៀត។

អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair និងមេដឹកនាំក្រិកលោក Kyriakos Mitsotakis គឺស្ថិតក្នុងចំណោមអ្នកដែលអំពាវនាវឱ្យណែនាំលិខិតឆ្លងដែនដូច្នេះ៕

-->
adverise with khmeread