ឃាត់ជនសង្ស័យម្នាក់លេងល្បែងជល់មាន់នៅស្រុកកៀនស្វាយ

កណ្តាល ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់កាលពី ថ្ងៃអាទិត្យទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង៣០នាទី នៅចំណុច ភូមិព្រែកដូងពីរ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយឃាត់បានជនសង្ស័យម្នាក់ចំណោមមនុស្សច្រើននាក់និងវត្ថុតាងមួយចំនួន។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសស្រុកកៀនស្វាយបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ និង កម្លាំងប្រជាការពារឃុំកំពង់ស្វាយ ចុះល្បាតក្នុងភូមិសាស្រ្តស្មុគស្មាញ  ដើម្បីការពារសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ភូមិព្រែកដូងពីរ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រទះឃើញមនុស្សមួយក្រុមកំពុងលេងល្បែងជល់មាន់។

ពេលនោះកម្លាំងសមត្ថកិច្ចក៏ចុះទៅបានបង្រ្កាបចាប់បានជនសង្ស័យ ម្នាក់ឈ្មោះ តាក់ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងធ្វើប៉ោត មានទីលំនៅភូមិកំពង់ស្វាយ២  ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ១-មាន់ជល់ចំនួន០៦ក្បាល, ២-កន្រ្តក់ដាក់មាន់ចំនួន០៧, ៣-ស្កុតរុំខ្នាយមាន់ចំនួន៥៤ដុំ, ៤-ជញ្ជីងថ្លឹងមាន់ចំនួន០១ និង៥-ស្បែកជើង០៤គូ។

បច្ចុប្បន្នវត្ថុតាង និងអ្នកប្រព្រឹត្តល្បែងជល់មាន់ឈ្មោះ តាក់ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread