ឃាត់បុរសចិន៣នាក់ពាក់ព័ន្ធគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនជាតិចិន២នាក់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មីស្រាវជ្រាវឃាត់ខ្លួននាថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើដៃជើងវាយជនជាតិចិនដូចគ្នាឱ្យរបួស ហើយឃាត់ម្នាក់ទៀតក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់អាវុធខុសច្បាប់ កាលពីវេលាម៉ោងប្រហែល៦ និង៥០នាទីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។​

លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឱ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ថា ករណីនេះត្រូវឃាត់ខ្លួនទាំងសងខាង ៣នាក់ដោយក្នុងនោះភាគីទី១ ជាជនរងគ្រោះឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងក្រុមហ៊ុនម៉ាស៊ីននៅ ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែនមានសារធាតុញៀន ​(ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានប៉ូលិសខណ្ឌបឹងកេងកងបង្ក្រាបបានកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១)​។

ចំណែកភាគីទី២មានគ្នា០២នាក់ ១-ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ីស្នាក់នៅក្នុងផ្ទះសំណាក់អូរឬស្សី ខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន)និង២-ឈ្មោះ WANG​ LA ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅ ក្នុងផ្ទះសំណាក់ អូរឬស្សីខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន)​។ ទាំ២នាក់នេះឃាត់ខ្លួនកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា។
សម្ភារៈបន្សល់ទុក រថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្នាកលេខភ្នំពេញ 2AD-2737​។

លោកអធិការបន្តថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ប្រហែល៦ និង៥០នាទីល្ងាចមានជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធក្នុងករណីជាជនជាតិចិនចាប់ជនជាតិចិនដូចគ្នាដាក់ដាកក្នុងរថយន្តនៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​, ក្រោយកើតហេតុកម្លាំងប៉ូលិសខណ្ឌសែនសុខបើកការស្រាវជ្រាវទើបឈានបង្ក្រាបបានជនសង្ស័យខាងលើតែម្តង​។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី នៃច្បាប់៕


 

-->
adverise with khmeread