លោកនេនព្រះជន្ម១៤វស្សា លង់ទឹកសុគតនៅទឹកជ្រោះភ្នំគូលេន

សៀមរាប ៖ មានករណីព្រះសង្ឃ ជាលោកនេន មួយអង្គព្រះនាម សុផុន អាយុ១៤ឆ្នាំ ទើបបួសកាលពីមាឃបូជាថ្មីៗនេះ សព្វថ្ងៃគង់នៅវត្តភ្នំអណ្តើក ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បាននិមន្តទៅលេងទឹកជ្រោះភ្នំគូលេន ខេត្តសៀមរាប បានលង់ទឹកសុគត នាថ្ងៃទី៧កុម្ភៈឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ព្រះសពបានដឹកមកធ្វើបុណ្យទក្ខិណានុប្បទាននៅវត្តភ្នំអណ្តើកតាមប្រពៃណីព្រះពុទ្ធសាសនារួចហើយ៕
 

-->
adverise with khmeread