adverise with khmeread C0714fac 5036 4817 9449 44df6367b6ad

ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ RAV4 ​លឿន​ឡើងលើ​ខឿន​បុក​ដើមឈើ​ខ្ទេច​

     ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ឡើងលើ​ខឿន​និង​បុក​ដើមឈើ​ធំ​មួយ​ដើម​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក TOYOTA RAV4 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2l -4346 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោកជាំ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ។​

     លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​ឡើង​ខឿន និង​បុក​ដើមឈើ​ធំ​មួយ​ដើម​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ។ សំណាងល្អ​មិនមាន​អ្នករងរបួស។ បន្ទាប់ពី​បង្កហេតុ​បុរស​ដែលជា​អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ ដោយ​មិនមាន​រងរបួស​នោះទេ​ដោយសារតែ​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​។​

     ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់