អ្នកនេសាទថៃក្រីក្រម្នាក់រកឃើញគុជខ្យងពណ៌ទឹកក្រូចដ៏កម្រ តម្លៃ៣៥ម៉ឺនដុល្លារ

អ្នកនេសាទក្រីក្រម្នាក់កំពុងស្ថិតមាគ៌ាក្លាយជាអ្នកមាន បន្ទាប់ពីរកឃើញគុជខ្យង Melo ពណ៌ទឹកក្រូចដ៏កម្រមួយតម្លៃ៣៥ម៉ឺនដុល្លារនៅលើឆ្នេរខ្សាច់មួយក្នុងប្រទេសថៃ។

លោក Hatchai Niyomdecha វ័យ៣៧ឆ្នាំបានដើររើសសំបកខ្យងជាមួយនឹងគ្រួសារនៅពេលពួកគេរកឃើញគុជខ្យងដ៏កម្រក្នុងខេត្តនគរស៊ីធម្មរាជកាលពីថ្ងៃទី២៧ មករាកន្លងទៅ។

លោក Hatchai រកឃើញពោងបោះចោលមួយទើរលើឆ្នេរខ្សាច់ជាមួយនឹងសំបកខ្យងមួយចំនួនដែលជាប់នៅលើវា ដែលប្អូនប្រុសរបស់គាត់ Worachat Niyomdecha អាយុ៣៥ឆ្នាំបានយកវាមកផ្ទះ។

ពួកគេបានយកសំបកខ្យងនោះទៅឪពុករបស់ពួកគេឈ្មោះ Bangmad Niyomdecha អាយុ៦០ឆ្នាំ ដែលកំពុងលាងសំបកទាំងនោះ នៅពេលគាត់រកឃើញគុជខ្យងដ៏កម្រនោះ។

គុជខ្យង Melo គឺកកើតឡើងពីខ្យងសមុទ្រ ដែលគេស្គាល់ថា Melo Melo និងកើតនៅក្នុងសំបករបស់ពួកវា មិនដូចជាគុជខ្យងផ្សេងទៀតគឺកកើតនៅក្នុងអយស្ទើ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread