និយោជិតនៅអូស្ត្រាលីអាចប្តឹងថៅកែបាន ប្រសិនបើពួកគេមកធ្វើការវិញ ហើយឆ្លងកូវីដ

និយោជិតអូស្ត្រាលីអាចប្តឹងថៅកែរបស់ពួកគេបាន ប្រសិនបើពួកគេឆ្លងកូវីដ១៩ ខណៈពេលធ្វើដំណើរទៅធ្វើការឬពេលធ្វើការនៅក្នុងការិយាល័យ ហើយពុំមានការតម្រូវដោយច្បាប់ដើម្បីឱ្យមនុស្សចូលធ្វើការវិញប្រសិនបើពួកគេអាចធ្វើការបានពីផ្ទះ។

អ្នក ដែលធ្វើការពីចម្ងាយចាប់តាំងពីដើមឆ្នាំ ២០២០ អាចជជែកតវ៉ាពីករណីរបស់ពួកគេដែលមិនត្រឡប់ទៅការិយាល័យវិញ ដោយនិយោជិតអាចប្តឹងក្រុមហ៊ុនរបស់ពួកគេប្រសិនបើពួកគេឆ្លងវីរុសកូរ៉ូណា។

យោងតាមច្បាប់របស់រដ្ឋអូស្ត្រាលីនីមួយៗ បច្ចុប្បន្នក្រុមហ៊ុនមិនអាចបង្ខំឱ្យនិយោជិតវិលត្រឡប់ទៅការិយាល័យវិញបានទេ ប្រសិនបើវាសមហេតុផលសម្រាប់ពួកគេធ្វើការពីផ្ទះឬទីតាំងផ្សេងទៀត។

រដ្ឋមន្ត្រីក្រុមប្រឹក្សាពាណិជ្ជកម្ម Luke Hilakari បាននិយាយថា វិវាទជុំវិញការវិលត្រឡប់ទៅកន្លែងធ្វើការវិញ ដែល "កើនឡើង" ទំនងជានឹងត្រូវបានសម្របសម្រួលនៅចំពោះមុខគណៈកម្មាធិការយុត្តិធម៌នៃការងារ។

លោក Hilakari ក៏បាននិយាយដែរថាបុព្វសិទ្ធិសម្រាប់កម្មករនិយោជិតងាយរងគ្រោះអាចជារឿងចាំបាច់ ដែលត្រូវប្រើប្រាស់ដោយមនុស្ស ដែលកំពុងដាក់សុខភាពរបស់ពួកគេក្នុងគ្រោះថ្នាក់សម្រាប់ការវិលត្រឡប់ទៅធ្វើការវិញ។

លោក Larry Dent ជាដៃគូនៅ Arnold Thomas និង Becker បាននិយាយថានិយោជកអាចត្រូវបានចោទប្រកាន់ពីបទរំលោភកាតព្វកិច្ចនៃការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ពួកគេដោយយកពួកគេទៅប្រឈមនឹងហានិភ័យដែលមិនចាំបាច់។

ដោយផ្អែកទៅលើភាពធ្ងន់ធ្ងរនៃជំងឺដែលទទួលរងដោយនិយោជិត និយោជកអាចនឹងសងប្រាក់សំណងយ៉ាងច្រើន។

បច្ចុប្បន្ន ជនជាតិអូស្រ្តាលីចំនួន ៩៤០.០០០ នាក់គ្មានការងារធ្វើនិងកំពុងស្វែងរកការងារធ្វើ៕ 


 

-->
adverise with khmeread