សាំមែន! សាស្ត្រាចារ្យខំបង្រៀនតាមអនឡាញខាតទឹកមាត់អស់២ម៉ោង ភ្លេចបើកសំឡេងឱ្យនិស្សិតស្តាប់

ការចុចប៊ូតុងបិទសំឡេងគឺបៀបដូចកាំបិតមុខពីរ។

អ្នកអាចនឹងនិយាយច្រើនពេកគេធុញឬអត់បាននិយាយអ្វីទាល់តែសោះតែម្តង ដូចករណីសាស្ត្រាចារ្យគណិតវិទ្យារូបនេះចឹង នៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) គាត់ទើបតែដឹងខ្លួនថាសម្តីគាត់ទាំងអំបាលម៉ានគឺអត់បានទៅដល់ត្រចៀកសិស្សទេនៅចុងបញ្ចប់នៃម៉ោងសិក្សា។

នៅក្នុងវីដេអូ YouTube នាពេលថ្មីៗនេះ គេឃើញសាស្ត្រាចារ្យវ៉ាងបញ្ចប់ម៉ោងបង្រៀនរបស់គាត់ដោយទុកឱ្យនិស្សិតសួរហើយគាត់ឆ្លើយ។ តែទោះយ៉ាងណា ពួកនិស្សិតស្ងាត់មាត់ឈឹងចំពោះសំណួររបស់គាត់។

នៅទីបំផុតនិស្សិតម្នាក់បានឆ្លើយតប ដោយប្រាប់លោកវ៉ាងថា គាត់បានចុចបិទសំឡេងទាំងពីម៉ោងបង្រៀនរហូតដល់ចប់។

និស្សិតរូបនោះបានបកស្រាយថា "យើងអត់បានស្តាប់ឮសំឡេងលោកគ្រូតាំងពីម៉ោង ៦៖០៨ ល្ងាច"។ 

លោកវ៉ាងក្នុងទឹកមុខស្រឡាំងកាំងបានសួរថា "ពីស្អី?" មុនពេលងាកទៅមើលឆ្វេងដៃឃើញម៉ោងជិត ៨ យប់។

បន្ទាប់មក គាត់បានសាកសួរសិស្សរបស់គាត់ថាតើពួកគេស្តាប់បានប៉ុន្មានខ្លះ ខណៈគាត់ព្យាយាមរកហេតុផលចំពោះអ្វីដែលបានកើតឡើង។

និស្សិតម្នាក់ទៀតបានប្រាប់គាត់ថា ពួកគេអាចចាប់បាននូវអ្វីដែលគាត់និយាយនៅ "ប៉ុន្មាននាទីដំបូង"។

និស្សិតមួយរូបទៀតនិយាយទាំងខឹងសម្បាថា "បាទលោកគ្រូ គឺចាប់ពីម៉ោង ៦៖០៨ ល្ងាចតទៅ អេក្រង់របស់លោកគ្រូងងឹតឈឹង ហើយពួកយើងស្តាប់អត់ឮអ្វីទាំងអស់ពីលោកគ្រូចាប់តាំងពីពេលនោះមក"។

ក្រោយដកដង្ហើមធំហួសចិត្តខ្លួនឯងមួយភ្លែត លោកវ៉ាងបានសន្យាបង្រៀនមេរៀនដដែលនៅថ្ងៃក្រោយ៕ 

 

-->
adverise with khmeread