បុគ្គលិកពេទ្យអូស្ត្រាលីទទួលបានការសរសើរចំពោះការបំពេញបំណងអ្នកជំងឺម្នាក់ ដែលសុំមើលទឹកសមុទ្រជាលើកចុងក្រោយមុនពេលដាច់ខ្យល់

បុគ្គលិករថយន្តសង្គ្រោះរបស់រដ្ឋ Queensland កំពុងទទួលបានការសរសើរយ៉ាងខ្លាំងចំពោះអំពើល្អដ៏សាមញ្ញសម្រាប់អ្នកជំងឺម្នាក់។ 

លោក Neil King កំពុងស្ថិតនៅឆ្នេរ Cleveland Lighthouse ភាគខាងត្បូងទីក្រុង Brisbane កាលពីថ្ងៃសៅរ៍ទី៦កុម្ភៈ នៅពេលគាត់កត់សម្គាល់ឃើញបុគ្គលិកពេទ្យ២នាក់នៅជាមួយអ្នកជំងឺម្នាក់លើរទេះរុញសម្លឹងមើលទៅសមុទ្រ។

សេវារថយន្តសង្គ្រោះរបស់រដ្ឋ Queensland ក៏បានចែករំលែកសារ Twitter របស់លោក Neil King ផងដែរ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមបុគ្គលិកពេទ្យរបស់រដ្ឋ Queensland ត្រូវគេថតបាននូវទិដ្ឋភាពបំពេញបំណងពិសេសចុងក្រោយសម្រាប់អ្នកជំងឺរបស់ពួកគេ។ 

កាលពីឆ្នាំ ២០១៧ រូបភាពបុគ្គលិកពេទ្យឈ្មោះ Graeme Cooper ឈរក្បែរអ្នកជំងឺជិតស្លាប់មួយរូបនៅលើគ្រែរុញនៅឆ្នេរ Hervey Bay បានល្បីពេញអនឡាញ៕

-->
adverise with khmeread