អ្នកនេសាទកូឡុំប៊ីម្នាក់ស្លាក់ត្រីប្រវែង ៧ អ៊ីញនៅក្នុងបំពង់ក ខណៈកំពុងស្ទូចត្រី

បុរសអាយុ២៤ឆ្នាំម្នាក់ស្ទើរតែស្លាក់ដល់ស្លាប់ បន្ទាប់ពីត្រីតូចមួយជាប់នៅនឹងបំពង់ករបស់គាត់ក្នុងឧបទ្ទវហេតុស្ទូចត្រីដ៏ចម្លែកមួយ។

សារព័ត៌មានកូឡុំប៊ីថ្មីៗនេះបានរាយការណ៍ពីករណីបុរសវ័យក្មេងម្នាក់មកពី Pivijay ដែលស្ទើរតែបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏ចម្លែក និងគួរឱ្យខ្លាច។ បុរសនោះដែលឈ្មោះមិនត្រូវបានបញ្ចេញបានកំពុងស្ទូចត្រីសម្រាប់គ្រួសាររបស់គាត់នៅថ្ងៃទី២៣ មករា នៅពេលគាត់ចាប់បានត្រីមួយក្បាល។ គាត់គ្រាន់តែដោះត្រីពីទំពក់ ស្រាប់តែត្រីមួយទៀតទាញសំទូចរបស់គាត់មួយផ្សេងទៀត។ ដោយមិនចង់ឱ្យវារត់ទៅបាត់ បុរសនេសាទនោះបានដាក់ត្រីដែលចាប់បានចូលក្នុងមាត់របស់គាត់ និងរត់ទៅចាប់ត្រីមួយទៀត។

យោងតាមសារព័ត៌មានក្នុងស្រុក បុរសនោះមិនបានខាំត្រីខ្លាំងគ្រប់គ្រាន់ ដូច្នេះត្រីក៏បានរអិលចូលក្នុងបំពង់ករបស់គាត់។ សំណាងល្អត្រីដែលគាត់លេបនោះជាពូជ Mojarra ដែលគេស្គាល់សម្រាប់រាងកាយបង្រួមរបស់វា ដូច្នេះគាត់មិនស្ទះដង្ហើមភ្លាមៗនោះទេ។

ហើយបុរសអាយុ២៤ឆ្នាំរូបនោះបានដើរពេទ្យ Santander Herrera ដោយខ្លួនគាត់ ប៉ុន្ដែគាត់មិនអាចនិយាយប្រាប់គ្រូពេទ្យនូវអ្វីដែលបានកើតឡើងនោះទេ ខណៈដែលគាត់ស្ទើរតែដាច់ដង្ហើមទៅហើយនោះ។ ហើយគាត់គិតតែចង្អុលក្នុងមាត់របស់គាត់ ហើយបន្ទាប់ពីស្កែនកាំរស្មីអ៊ិច ទើបគេឃើញត្រីជាប់នៅក្នុងបំពង់ករបស់គាត់។

ត្រីនោះត្រូវបានយកចេញដោយបុគ្គលិកវេជ្ជសាស្ដ្រ ហើយគាត់សំរាកក្នុងមន្ទីរពេទ្យរយៈពេលពីរថ្ងៃ និងជាសះស្បើយ៕


 

-->
adverise with khmeread