ឃាត់ជនសង្ស័យ២នាក់គាស់ផ្ទះតាមបុរីលួចទ្រព្យសម្បត្តិនៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍និងខណ្ឌដង្កោឃាត់ខ្លួន ខណៈកំពុងប៉ុនប៉ងគាស់ផ្ទះក្នុងបុរីលឹមឈាងហាក់ និង បុរីហុកឆេង ដើម្បីលួចទ្រព្យសម្បត្តិ ក្នុង២ករណីផ្សេងគ្នា នៅថ្ងៃតែមួយ។

ករណីទី១-ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ ឆ្កឹះមេសោផ្ទះបម្រុងចូលលួចយកទ្រព្យសម្បត្តិនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ​វេលាម៉ោង០៤ និង៣០នាទីព្រឹក ត្រង់ចំណុចបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់- ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច, មេសោសូឡិចចំនួន០១, ចង្កឹះសោសូឡិចចំនួន០៣។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០នាទី កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ដល់ចំណុចបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ពេលនោះក៏បានឃើញជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ កំពុងបើកទ្វារសំណាញ់ខាងក្រៅ ដើរចូលទៅខាងក្នុងផ្ទះរួចទាញគន្លឹះទ្វារផ្ទះរបស់ប្រជាពលរដ្ឋមិនស្គាល់ឈ្មោះ បម្រុងចូលលួចទ្រព្យសម្បត្តិរបស់មិនស្គាល់ឈ្មោះ ព្រោះសមត្ថកិច្ចមិនអាចទាក់ទងជនរងគ្រោះបានឡើយ។

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការឆែកឆេររកឃើញវត្ថុតាងរួមមាន ១-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច, ២-មេសោសូឡិចចំនួន០១, ៣-ចង្កឹះសោសូលិចចំនួន០៣ នៅលើខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា « រូបគេ (ជនសង្ស័យ) ពិតជាបានបើកទ្វារសំណាញ់ខាងក្រៅ ដើរចូលទៅខាងក្នុងរួចទាញគន្លឹះទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ​បម្រុងចូលលួចទ្រព្យសម្បត្តិ និងធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាច្រើនលើក ហើយបានទិញថ្នាំញៀនចំនួន០១កញ្ចប់ថង់តូចតម្លៃ ១០ ដុល្លារអាមេរិកទុកសម្រាប់ជក់ប្រាកដមែន»។

ករណីទី២-ជនសង្ស័យម្នាក់ទៀតត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ ឆ្កឹះមេសោផ្ទះបម្រុងចូលលួចយកទ្រព្យសម្បត្តិកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០នាទីព្រឹក ត្រង់ចំណុចបុរីហុកឆេង ផ្លូវបេតុង ស្ថិតនៅភូមិ ម័ល សង្កាត់- ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឈៀង ម៉ី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក កូនសោម៉ូតូចំនួន០១, កូនសោចំនួន០១, ដែកសម្រាប់ឆ្កឹះមេសោចំនួន០២។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៤ និង៣០នាទី កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញ ខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ដង្កោ ដល់ចំណុចការដ្ឋានសំណង់បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យឈ្មោះ ឈៀង ម៉ី  ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពឆ្កឹះមេសោទ្វារផ្ទះល្វែងសាងសង់ពុំរួចរាល់ ក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័លខាងលើ ចូលទៅខាងក្នុងផ្ទះល្វែងបម្រុងលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនស្គាល់ឈ្មោះ ព្រោះសមត្ថកិច្ចមិនអាចទាក់ទងជនរងគ្រោះបានឡើយ។ 

ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើការឆែកឆេររកឃើញវត្ថុតាងរួមមាន ១-កូនសោម៉ូតូចំនួន០១, ២-កូនសោចំនួន០១, ៣-ដែកសម្រាប់ឆ្កឹះមេសោចំនួន០២ នៅលើខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលដង្កោតាមនីតិវិធីច្បាប់។ 

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា «រូបគេ (ជនសង្ស័យ) ពិតបានឆ្កឹះមេសោរទ្វារផ្ទះល្វែងកំពុងសាងសង់ក្នុងបុរីហុកឆេង បម្រុងចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋប្រាកដមែន»៕


 

-->
adverise with khmeread