adverise with khmeread 1

តើ​លោកអ្នក​ធ្លាប់​ឃើញ​ពស់​ចូល​ផ្ទះ​ទេ​? នេះ​ជា​វិធី​ទប់ស្កាត់​ពស់​កុំឱ្យ​ចូល​ផ្ទះ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​

    ​នៅពេល​និយាយ​ដល់​ខែ​ទឹក​ឡើង សត្វល្អិត​គ្រប់​ប្រភេទ​ទាំង​កាច​ទាំង​ស្លូត​ច្បាស់​ជា​សម្រុក​រក​ទី​ទួលគោក​ដូចជា​មនុស្ស​យើង​យ៉ាង​ដូច្នេះ​ដែរ ហើយ​កន្លែង​ដែលជា​គោលដៅ​ដំបូង​របស់​វា​គឺ​ផ្ទះសម្បែង​របស់លោក​អ្នក​តែម្តង​។

​    ​ដោយឡែក សត្វ​ដែល​លោកអ្នក​មិន​ចង់​ស្វាគមន៍​បំផុត​នោះ​គឺ​ពស់​។ ពស់​អាច​ចូល​ក្នុងផ្ទះ​បាន​គ្រប់ពេលវេលា មិន​ប្រកាន់​រដូវ​នោះទេ​។ ហើយ​ប្រសិនបើ​លោកអ្នក​ជួប​ករណីនេះ​ដោយផ្ទាល់ តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ទប់ស្កាត់​វា​កុំ​ឱ្យចូល​ផ្ទះ​?

​    ​ចាប់ពីពេលនេះ​ទៅ​លោកអ្នក​លែង​ព្រួយបារម្ភ​រឿង​ពស់​វារ​ចូល​ផ្ទះ​ទៀតហើយ បន្ទាប់ពី​អាន​អត្ថបទ​នេះ​ចប់​។

​     វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ដាំ​មើម​ខ្ទឹមស​។

    ​ខ្ទឹមស​គឺជា​អ្នក​បណ្តេញ​ពស់​បែប​ធម្មជាតិ​ដ៏​អច្ឆរិយៈ​។ វា​មិន​ត្រឹមតែ​បញ្ចេញ​ក្លិន​ដែល​ពស់​ស្អប់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ក​ឱ្យ​ពួកវា​មិន​ស្រណុក​ក្នុង​ខ្លួន និង​ច្រឡំបល់​ស្មារតី នៅពេល​វា​ស្ថិត​នៅក្បែរ​ខ្ទឹមស​។

​    ​លោកអ្នក​គ្រាន់តែ​ដាំ​ខ្ទឹមស​ជុំវិញ​ផ្ទះ ហើយ​មិនយូរ​មិនឆាប់​សត្វ​ពស់​នឹង​លែង​ហ៊ាន​មក​កៀក​ផ្ទះ​របស់​លោកអ្នក​តទៅទៀត​ជាមិនខាន​៕

adverise with khmeread
ប្រភព៖ រី​ភេល​ឡិន​ហ្សូ​ន​

អ្នកនឹងចូលចិត្ត

មតិយោបល់