បង្ហាញមុខជនសង្ស័យគ្រឿងញៀន២នាក់នៅក្រុងកំពត

កំពត ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបង្ហាញមុខជនសង្ស័យ ២នាក់ នាថ្ងៃទី៨កុម្ភៈ បន្ទាប់ពីបានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពី​ថ្ងៃ​សុក្រ​ទី ០៥ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់ ឈ្មោះ កែវ សុខ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ គុណ រតនា ភេទប្រុស អាយុ១៩ឆ្នាំ។ ពួកគេស្នាក់នៅ ភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ដកហូតវត្ថុតាងម្សៅក្រាមពណ៍សថ្លា ២២កញ្ចប់។ 

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕


 

-->
adverise with khmeread