Romelu Lukaku គឺជាគោលដៅរបស់ក្លឹប Manchester City នៅរដូវក្តៅនេះ

        ខ្សែប្រយុទ្ធ Romelu Lukaku គឺជាគោលដៅច្បាស់ណាស់សម្រាប់ក្លឹប Manchester City នៅរដូវក្តៅ ខណៈក្លឹបនេះត្រៀមរុះរើប្រព័ន្ធប្រយុទ្ធរបស់ខ្លួន។

        ក្រុមរបស់លោក Pep Guardiola បានធ្វើដំណើទៅកាន់ពហុកីឡាដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ដោយគ្មានវត្តមានខ្សែប្រយុទ្ធឆ្នើមដូចជា Gabriel Jesus និង Sergio Aguero ។

        Aguero គ្រោងនឹងចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេល ១០ឆ្នាំនៅពហុកីឡាដ្ឋាន Etihad Stadium ហើយក្លឹប City កំពុងស្វែងរកខ្សែប្រយុទ្ធលេចធ្លោម្នាក់ ដើម្បីជំនួសខ្សែប្រយុទ្ធរូបនេះ។

        Lukaku ត្រូវបានគេរំឭកឈ្មោះ ស្របពេលមានការកោតសរសើរច្រើនចំពោះខ្សែប្រយុទ្ធរូបនេះ។

        ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះមានទម្រង់លេងល្អនៅក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A នៅរដូវកាលនេះ ដោយរកបាន២០គ្រាប់នៅគ្រប់ការប្រកួតសម្រាប់ក្រុមរបស់លោក Antonio Conte ។

        Lukakuត្រូវបានគេចាត់ទុកថា ជាកម្លាំងជំរុញក្រុមនេះឲ្យឆ្ពោះទៅរកតំណែងជើងឯកនៅរដូវកាលនេះ ហើយគ្រាប់បាល់កីឡាកររូបនេះបានជួយឲ្យក្រុមនេះអាចប្រជែងនឹងក្រុមខ្លាំងផ្សេងទៀត។

        Lukaku បានចាកចេញពីក្លឹប Manchester United មកចូលរួមជាមួយក្រុម Inter   Milan ហើយគ្មានការបារម្ភពីទំនាក់ទំនងរបស់កីឡាកររូបនេះជាមួយនឹងអតីតក្លឹបនោះទេ។

         Aguero មិនទំនងជាចុះកិច្ចព្រមព្រៀងថ្មីជាមួយ City ទេ ខណៈកីឡាកររូបនេះនឹងចប់កិច្ចសន្យានៅរដូវក្តៅនេះ៕

-->
adverise with khmeread