អាជ្ញាកណ្តាលលោកMike Dean ស្នើសុំសម្រាក បន្ទាប់ពីមានការគំរាមសម្លាប់ក្រុមគ្រួសារ

        លោក Mike Dean ជាមន្ត្រីអាជ្ញាធរដឹកនាំការប្រកួតនៅក្របខណ្ឌ Premier League និងក្រុមគ្រួសាររបស់លោករងការគំរាមសម្លាប់ បន្ទាប់ពីកាត់សេចក្តីដ៏ចម្រូងចម្រាសនៅក្នុងការប្រកួតធំៗ ហើយលោកបានស្នើសុំសម្រាកនៅចុងសប្តាហ៍នេះ។

        លោក Mike Dean អាយុ៥២ឆ្នាំបានរាយការណ៍ពីការគំរាមនេះទៅកាន់នគរបាល ហើយបានស្នើសុំមិនដឹកនាំការប្រកួតនៅចុងសប្តាហ៍នេះទេ ប៉ុន្តែលោកនឹងបន្តដឹកនាំការប្រកួតដណ្តើមពាន FA Cup រវាងក្រុម Leicester និង Brighton។

        គ្រប់គ្នាយល់ពីការគំរាមកំហែង ស្របពេលលោក Dean គឺជាមនុស្សហ្មត់ចត់ជាងគេនៅក្នុងចំណោមមន្ត្រីអាជ្ញាកណ្តាលនៅក្របខណ្ឌ Premier League ប៉ុន្តែការគំរាមសម្លាប់ក្រុមគ្រួសាររបស់លោកគឺជារឿងជ្រុងពេកហើយ។

        លោក Dean និងភរិយារបស់លោកឈ្មោះ Karam មានកូនស្រីពីររូបនេះ ហើយពួកគេរស់នៅក្រុង Wirral ៕

-->
adverise with khmeread