មេក្លោងគ្រឿងញៀនម្នាក់រត់ចេញពីមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញបង្ក្រាបបទល្មើសគ្រឿនញៀន នៃអគ្គស្នងការដ្ឋានប៉ូលិសជាតិ សហការជាមួយប៉ូលិសជំនាញរាជធានី-ខេត្ត កំពុងតាមចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួនបាត់ចំណោម៤នាក់ ពេលប៉ូលិសមន្ទីរពន្ធនាគារដឹកទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា មេក្លោងជួញដូរគ្រឿងញៀនដែលរត់គេចខ្លួនឈ្មោះ HE YI RI ភេទប្រុស កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៤ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន បានថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅជាមួយនឹងបក្ខពួករបស់គេជនជាតិចិន ៣នាក់ផ្សេងទៀត។

សមត្ថកិច្ខបន្តថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងប៉ូលិសជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ូលិស រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។

សមត្ថកិច្ចបន្តថា គោលដៅទាំង២រួមមាន ទី១- នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននិងទី២-នៅចំណុច ឞអាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជាលទ្ធផលនៃការប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់), ២-ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី ១៦ ខែមិថុនា ១៩៦៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ,៣- ឈ្មោះ ZHANG JUN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន និង៤-ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

សមត្ថកិច្ចបន្តទៀតថា វត្ថតាងចាប់យកសរុបរួមមាន ១-សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺកេតាមីន(Ketamine) ជាង៥គីឡូក្រាម,ម៉េតំហ្វេតាមីន (ICE) ជាង២គីឡូក្រាម, ហេរ៉ូអ៊ីន (Heroin) ០.៣១ក្រាមនិងអ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម), ២-សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ (សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាមនិងសារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕

-->
adverise with khmeread