ប៉ូលិសមីយ៉ាន់ម៉ាគំរាមប្រើគ្រាប់ពិតលើបាតុករ

ប៉ូលិសមីយ៉ាន់ម៉ាបានព្រមានក្រុមអ្នកតវ៉ាឱ្យបំបែកហ្វូងឬមិនចឹងទេប្រឈមនឹងកម្លាំងភ្លាមៗ បន្ទាប់ពីទូរទស្សន៍រដ្ឋបានបង្ហាញសញ្ញាបង្ក្រាបមហាបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានិងការចាប់ខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី។

នៅរដ្ឋធានីណៃពិដោកាលពីថ្ងៃចន្ទទី៨កុម្ភៈ ប៉ូលិសចំនួនបីខ្សែមានសុទ្ធតែប្រដាប់ប្រដាបង្ក្រាបកុបកម្មឃើញឆ្លងកាត់ផ្លូវដោយមានផ្លាកសញ្ញាសរសេរថា គ្រាប់កាំភ្លើងពិតអាចត្រូវបានប្រើប្រសិនបើបាតុកររំលោភលើខ្សែទី ៣ របស់ប៉ូលិស។

ហេតុការណ៍នេះកើតឡើងនៅពេលច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡៃ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា ដោយ ហាមមិនឱ្យប្រជាជនធ្វើបាតុកម្មឬប្រមូលផ្តុំគ្នាជាក្រុមដែលមានចំនួនលើសពី ៥ នាក់។

នាយកដ្ឋានរដ្ឋបាលទូទៅបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បម្រាមគោចរក៏នឹងចាប់ផ្តើមពីម៉ោង ៨ យប់រហូតដល់ម៉ោង ៤ ព្រឹកដែរ។

លោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារយោធាបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃចន្ទ ដោយអះអាងថា សកម្មភាពរបស់គាត់គឺត្រឹមត្រូវនៅពេលមានបាតុកម្មទ្រង់ទ្រាយធំ។

នាយឧត្តមសេនីយ៍រូបនេះបាននិយាយថា ការបោះឆ្នោតនៅខែវិច្ឆិការបស់ប្រទេសដែលឈ្នះភ្លូកទឹកភ្លូកដីដោយគណបក្សរបស់មេដឹកនាំប្រជាធិបតេយ្យជាប់ឃុំអ៊ុងសានស៊ូជីនោះគឺអយុត្តិធម៌។

ក្រុមអ្នកតវ៉ាក៏បានផ្ទុះកំហឹងនឹងកាណុងបាញ់ទឹកដែលសង្ស័យថាមានជាតិគីមីកាលពីថ្ងៃទី៨ ខណៈដែលហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃទីបីដើម្បីបង្ហាញកំហឹងរបស់ពួកគេនៅក្នុងរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន៕ ប្រភព ៖ Daily Mail

-->
adverise with khmeread