ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកថ្មគោល

បាត់ដំបង ៖​ លោកវរសេនីយ៍ឯក ផង់​ សុភាព​ ​អធិការ​ប៉ូលិសស្រុកថ្មគោល បាន​ដឹកនាំកម្លាំងផ្នែកជំនាញ​ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល​ ចុះ​បង្រ្កាបករណី​រក្សាទុកដោយខុស​ច្បាប់ នូវសារធាតុញៀន​០១ករណី ក្នុងបទល្មើសជាក់ស្តែងបានធ្វើការឃាត់ខ្លួនជន​សង្ស័​យ២នាក់ កាលពីថ្ងៃទី​០៨ ខែ​កុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង២និង២០នាទីរសៀល នៅចំណុចភូមិឆ្កែកូន​ ឃុំគោកឃ្មុំ​ ស្រុកថ្មគោល ខេត្តបាត់​ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ សេន សម្បត្តិ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុមទី ២៥ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង​និង២-ឈ្មោះ នុន សាម៉ុន ភេទប្រុស អាយុ ៣៣ឆ្នាំ ក្រុមទី១៦ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង​។ វត្ថុតាងចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិក ចំនួន ១១ថង់ ទម្ងន់ ៤.៩៥ក្រាម (ទាំងសំបក) សង្ស័យថា​មានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE, អំពូលទែម៉ូម៉ែត្រសម្រាប់ជក់គ្រឿងញៀន ចំនួន ០២, ដែកកេះចំនួន ០២, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១, ទូរស័ព្ទចំនួន ០៤គ្រឿង និងដបសម្រាប់ច្នៃជក់គ្រឿងញៀនចំនួន០១។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមក​កាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


 

-->
adverise with khmeread