adverise with khmeread Images

រូបមន្ត​នេះ​នឹងធ្វើ​ឱ្យ​រោម​លើ​មុខ​នារីៗ​បាត់​អស់រលីង​ក្នុងពេល ១ ខែ​!

    ​រោម​លើ​មុខ​គឺជា​រឿង​គួរឱ្យ​ខ្មាស​គេ​បំផុត​សម្រាប់​នារីៗ ប៉ុន្តែ​សូមកុំ​ខ្លាច​ខ្មាស់​គេ ដោយសារតែ​ម៉ាស​ធម្មជាតិ​នេះ នារី​គ្រប់រូប​ដែលមាន​រោម​លើ​ជុំវិញ​មាត់ ជើង និង​ដៃ នឹង​លែងមាន​ការព្រួយបារម្ភ​តទៅទៀត​។ វា​ជា​រូបមន្ត​ដែល​សម្បូរ​វីតាមីន C ជួយ​ឱ្យ​រោម​បាត់ស្រមោល​ជា​រៀងរហូត​លើ​មុខ​របស់​នារីៗ​។ ជាមួយនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កម្រិត​ខ្ពស់ រូបមន្ត​នេះ​ក៏​នឹង​ជួយ​ឱ្យ​ស្បែក​ទន់​ល្អ ស្បែក​សម្បូរ​សារធាតុចិញ្ចឹម និង​ស្បែ​កមាន​សំណើម​ក្នុងពេល​តែមួយ​ផងដែរ​។

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​    ​- ម្សៅ​ស្រូវ​សាឡី ឬ​ម្សៅ​អង្ករ​ធម្មតា​ប៉ិៗ ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ២ ស្លាបព្រា​បាយ​
​    ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​ដើម្បី​បង្កើតជា​ម៉ាស​មុខ​មួយ រួច​ប៉ា​តវា​លើ​កន្លែង​មាន​រោម ដែល​លោកអ្នក​ចង់​កម្ចាត់​ចេញ​។

​    ​- ទុក​វា​លើ​មុខ​រយៈពេល ១៥ នាទី​
​    ​- បន្ទាប់មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​
​    ​- បន្ទាប់មក លាប​ក្រែ​ម​ការពារ​មុខ​។ ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។

​    ​បន្ទាប់ពី​រយៈពេល ១ ខែ រោម​មុខ រោមជើង និង​រោមដៃ​នឹង​បាត់​អស់រលីង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់