បុរសអាយុ៧០ប្លាយម្នាក់ដួលស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដបាន ២៥ នាទីនៅទីក្រុងញូវយ៉ក ខណៈការស៊ើបអង្កេតកំពុងដំណើរការ

ក្រុមមន្ត្រីបានលាតត្រដាងកាលពីថ្ងៃចន្ទទី៨កុម្ភៈថា បុរសចំណាស់ម្នាក់បានដួលស្លាប់ក្នុងទីក្រុងញូវយ៉កកាលថ្ងៃអាទិត្យ ភ្លាមៗបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ១៩។

ស្នងការសុខភាពរដ្ឋញូវយ៉ក លោកវេជ្ជបណ្ឌិត Howard Zucker បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៧០ឆ្នាំប្លាយរូបនោះបានដួលស្លាប់ ពេលចេញពីមណ្ឌលចាក់វ៉ាក់សាំង Jacob Javits Convention របស់ទីប្រជុំជន Manhattan ទើបតែបាន២៥នាទី បន្ទាប់ទទួលវ៉ាក់សាំងរួច។

សន្តិសុខប្រចាំការម្នាក់និងអ្នកឆ្លើយតបសង្គ្រោះបឋមជាច្រើននាក់បានចូលមកជួយគាត់ក្នុងពេលតែប៉ុន្មានវិនាទី ប៉ុន្តែបុរសដែលមិនទាន់ត្រូវគេប្រាប់ឈ្មោះនោះត្រូវបានប្រកាសថាស្លាប់នៅឯមន្ទីរពេទ្យក្នុងតំបន់ភ្លាមៗ។

បច្ចុប្បន្ននេះគេមិនទាន់ច្បាស់ទេថាតើមរណភាពរបស់បុរសនោះមានជាប់ទាក់ទងនឹងវ៉ាក់សាំង ឬយ៉ាងណានោះទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។

ប្រតិកម្មចំពោះវ៉ាក់សាំងកូវីដត្រូវបានចាត់ទុកថាជារឿងកម្រមានណាស់ ដោយមានករណីមួយចំនួនប៉ុណ្ណោះត្រូវបានផ្សារភ្ជាប់ជាញឹកញាប់ទៅនឹងប្រតិកម្មអាឡែហ្ស៊ី ដែលគេស្គាល់ថាប្រតិកម្មអាណាហ្វីឡាក់ទិច។

ក្នុងសុន្ទរកថារបស់គាត់លោក Zucker បាននិយាយថា "ការចង្អុលបង្ហាញដំបូងគឺថាបុរសនោះមិនមានប្រតិកម្មទៅនឹងវ៉ាក់សាំងទេ"៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread