៥នាក់សម្រេចដាក់ឱ្យស្ថិតនៅក្រោម​ការពិនិត្យតាមផ្លូវតុលាការនិង២នាក់ដាក់គុក ពាក់ព័ន្ធគ្រឿងញៀននៅប៉ៃលិន

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុង​ប៉ៃ​​​លិនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៧​នាក់ (ស្រីម្នាក់) ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនពាក់ព័ន្ធក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា លោកប៉ិច ឈឿន ​ចៅក្រមស៊ើបសួរ ​និងជាប្រធានសាលាដំបូងខេត្តប៉ៃលិនបានធ្វើការអប់រំណែនាំ និងបានសម្រេចដាក់ឱ្យស្ថិតនៅក្រោម​ការពិនិត្យតាមផ្លូវតុលាការ និងបានអនុញ្ញាតឱ្យ​ ត្រឡប់ទៅផ្ទះវិញចំនួ​ន​០៥​នាក់ (ស្រី០១នាក់) រួមមាន ១.ឈ្មោះចំរើន ភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទួលនិមិត្ត សង្កាត់ទួលល្វាក្រុងប៉ៃលិន, ២.ឈ្មោះ សីវ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរមាមទីលំនៅបច្ចុប្បន្នភូមិទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន, ៣.ឈ្មោះ សីវ ឆៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិទួលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន, ៤.ឈ្មោះ យឿន ម៉ីម៉ី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបឹងព្រលឹងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និង៥.ឈ្មោះ បូរ ដាវណ្ណ ភេទស្រី​ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​ចំណែកជនសង្ស័យ២នាក់ទៀតត្រូវបានលោកចៅក្រមសម្រេចដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមផ្លូវតុលាការនិងបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិនដើម្បីឃុំខ្លួនជាបណ្ដោះ​អាសន្នរួមមាន ១.ឈ្មោះ ស៊ឹម ស៊ីង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបឹងព្រលឹង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ពីបទជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ​ធាតុញៀន និង២.ឈ្មោះ វិន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀនបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន៕

-->
adverise with khmeread